កម្ពុជា៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League សប្ដាហ៍ទី២២ កាលពីម្សិលមិញនេះ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក្នុងលទ្ធផល ៧ទល់និង០ នៅកីឡដ្ឋានខេត្តស្វាយរៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស៧គ្រាប់របស់ព្រះខ័នស្វាយរៀងរកបានដោយកីឡាករ ២រូបប៉ុណ្ណោះ រួមមាន ខ្សែប្រយុទ្ធវ័យក្មេង ត្រាយ វិចិត្រ ២គ្រាប់ និងខ្សែប្រយុទ្ធស្បែកខ្មៅ Jean Marie Privat ៥គ្រាប់។
ជ័យជម្នះកាលពីម្សិលមិញនេះបានធ្វើឲ្យក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បន្តកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់ ២២ប្រកួតសម្រាប់រដូវកាលនេះ ដោយ ២២ប្រកួត ឈ្នះ១៨ និងស្មើ៤ មាន ៥៨ពិន្ទុ កំពុងឈរកំពូលតារាង ខណៈតាមពីក្រោយដោយវិសាខា ដែលមាន ៥០ពិន្ទុ៕
សូមទស្សនាវីដេអូ Highlight រវាង ព្រះខ័នរាជស្វាយរៀង និង យុវជនសាលបាល់ទាត់ជាតិបាទី នៅខាងក្រោម៖