ស៊ុត៤គ្រាប់កាលពីយប់មិញជួយអោយ Ronaldo បង្កើតកំណត់ត្រាថ្មី

//s6.kh1.co/35/35e4bb8b38299f021e9b8c60938d0bb511427376.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ព័រទុយហ្គាល់៖ ពេលនេះកីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិអោយជម្រើសជាតិបានចំនួន ៩៣ គ្រាប់ និងការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង១ប្រកួត (hat-trick) ចំនួនបាន៨លើក ច្រើនជាងកីឡាករដែលលេងនៅអ៊ឺរ៉ុបក៏ដូចជាកីឡាករជម្រើស ជាតិព័រទុយហ្កាល់ទាំងអស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះគឺជាកីឡាករបាល់ទាត់ដែលមនុស្សជាច្រើនទូទាំង ពិភពលោកទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ ហើយអ្នកគាំទ្រជាច្រើនជឿជាក់ថាគាត់គឺជាកីឡាករឆ្នើមមួយរូបដែលតែងតែបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនសឹងតែគ្រប់ពេល។

ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus រូបនេះបានជួយជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានរង្វាន់ធំៗ ចំនួន ២ គឺពានរង្វាន់យូរ៉ូក្នុងឆ្នាំ ២០១៦ និងពានរង្វាន់ UEFA Nations League ឆ្នាំ ២០១៩ ។

Cristiano Ronaldo
Cristiano Ronaldo

លើសពីនេះទៅទៀត Ronaldo ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅព័រទុយហ្គាល់ ហើយធ្លាប់បានធ្វើជាប្រធានក្រុមច្រើនជាងកីឡាករដទៃទៀតក្នុងក្រុមជម្រើសជាតិ៕

ប្រភព៖ givemesports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T