ហ្វ្រេសស៊ី និងក្រសួងសុខាភិបាល ធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមឆ្នាំ២០១៩! (មានវីដេអូ)

//s5.kh1.co/de/de28490bec7f34489884f8a0efe818b034531ff5.jpg
សង្គម

 ២៣-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋគ្រប់រូបបានដឹងហើយថា ឆ្នាំ២០១៩នេះជាឆ្នាំដែលមានជម្ងឺគ្រុនឈាមផ្ទុះឡើងយ៉ាងគំហុក ដែលបង្កឡើងដោយមូសខ្លាញីខាំ ទើបធ្វើឲ្យប្អូនៗកុមារជាច្រើនម៉ឺននាក់នៅទូទាំងប្រទេស ត្រូវបានកើតជម្ងឺដ៏កាចសាហាវមួយនេះ។ ដោយសង្កេតឃើញថាជម្ងឺគ្រុនឈាមនៅតែបន្តផ្ទុះឡើងមិនថមថយសោះតាំងពីដើមខែមិថុនា ឆ្នាំ២០១៩ នេះមក ទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយក្រសួងសុខាភិបាល រៀបចំបង្កើតកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងនៅថ្ងៃទី២ ដល់ទី៥ ខែកញ្ញា ខាងមុខនេះ នៅគ្រប់ខណ្ឌទាំងអស់ទូទាំងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្វ្រេសស៊ីបង្កើតកម្មវិធីបង្ការជម្ងឺគ្រុនឈាម
ហ្វ្រេសស៊ីបង្កើតកម្មវិធីបង្ការជម្ងឺគ្រុនឈាម
កម្មវិធីបង្ការជម្ងឺគ្រុនឈាម
កម្មវិធីបង្ការជម្ងឺគ្រុនឈាម

បើតាមការផ្ដល់ព័ត៌មានពីតំណាងក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ដែលជាអ្នករៀបចំកម្មវិធីនេះឡើងបានឲ្យភ្នាក់ងារព័ត៌មានឲ្យដឹងថា៖

«ហ្វ្រេសស៊ី តែងតែគិតគូរស្រលាញ់បងប្អូនអតិថិជនជានិច្ច ហើយព្រោះតែប្អូនៗកុមារជាច្រើនម៉ឺននាក់បានកំពង់តែរងគ្រោះដោយជម្ងឺគ្រុនឈាមទើបក្រុមហ៊ុន ហ្វ្រេសស៊ី សហការណ៍ជាមួយក្រសួងសុខាភិបាលរៀបចំកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងមានរយៈពេល៤ថ្ងៃ នៅទូទាំងគ្រប់ខណ្ឌទាំងអស់ទូទាំងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងមានការចែកមុងជ្រលក់ថ្នាំដល់បងប្អូនទាំងអស់ដោយឥតគិតថ្លៃ ការពន្យល់ណែនាំវិធីបង្ការជម្ងឺគ្រុនឈាម និងមានកម្មវិធីសំខាន់ៗជាច្រើនទៀតដើម្បីជម្រុញឲ្យលុបបំបាត់ជម្ងឺគ្រុនឈាមបានទាំងស្រុងនៅឆ្នាំ២០១៩ ចាប់ពីពេលនេះទៅ»។

សត្វមូសខ្លាញី
សត្វមូសខ្លាញី
សត្វមូសខ្លាញី
សត្វមូសខ្លាញី
កម្មវិធីបង្ការជម្ងឺគ្រុនឈាម
កម្មវិធីបង្ការជម្ងឺគ្រុនឈាម

កម្មវិធីចែកមុងជ្រលក់ថ្នាំ និងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមនេះ មានតាមទីតាំងដូចក្នុងវីដេអូខាងក្រោម៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T