ភ្នំពេញ៖ កាលពីម្សិលមិញនេះរូបភាព Pre-Wedding របស់តារាកំប្លែងកញ្ញា នីឡា និងគូដណ្ដឹង បានបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រឡេកមកមើលរូបភាព Pre-Wedding ដ៏ស្រស់ស្អាតរបស់អ្នកទាំងពីរ ពិតជាប្លែកភ្នែកខ្លាំងណាស់ ទាំងការតុបតែង និងសម្លៀកបំពាក់ ធ្វើឲ្យកញ្ញានីឡា ប្រែក្លាយទៅជាកូនក្រមុំមួយរូបដ៏ស្រស់ស្អាតដូចជាព្រះនាង ដែលនាំឱ្យអ្នកគាំទ្រភាគច្រើនសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់ផងដែរ។
ហើយតាមដឹងរូបភាពដ៏ស្រស់ស្អាតពីការថត Pre-Wedding របស់កញ្ញា នីឡា និងគូដណ្តឹងក្នុងពេលនេះ គឺថតនៅក្នុង Studio របស់ខាង Imagehunter photography ផងដែរ៕
តោះចង់ដឹងថារូបភាពទាំងនោះស្រស់ស្អាត និងទាក់ភ្នែកខ្លាំងប៉ុណ្ណានោះ សូមតាមដានទស្សនាដូចខាងក្រោមនេះជាមួយគ្នា៖