ចិន៖ កាលពីថ្មីៗនេះ ស្រាប់តែផ្ទុះឡើងនូវរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដែលគេបានប្រទះឃើញតារាសម្តែងប្រុសលោក Huang Xiaoming ដែលជាស្វាមីសំណព្វចិត្តរបស់តារាសម្តែងស្រីលំដាប់ជួរមុខ Angelababy ចូលកម្សាន្តលេងនៅបារមួយកន្លែង ជាមួយនឹងនារីៗបារាំងជើងវែងជាច្រើននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមប្រភពបានឲ្យដឹងថា លោក Huang Xiaoming បានណាត់ជួបផឹកស្រារាំកម្សាន្តលេង ជាមួយនឹងនារីបារាំងៗស៊ិចស៊ី រកស៊ីនៅលើបណ្តាញសង្គម Shanghai។ យ៉ាងណាមិញ ក្រោយពីរូបថតទាំងនេះបានផ្ទុះឡើង បានធ្វើឲ្យមហាជនជាច្រើន ធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើ លោក Huang Xiaoming ដែលកន្លងមកលោកតែងតែសម្តែងធ្វើឲ្យស្វាមីល្អ គួរឲ្យយកគំរូតាម ចេះស្រលាញ់មើលថែប្រពន្ធកូនយ៉ាងថ្នាក់ថ្នម នៅចំពោះមហាជន ប៉ុន្តែមិននឹកស្មានថានៅខាងក្រោយខ្នង លោកគឺជាស្វាមី ដែលចូលរួមប្រលែងលេងសប្បាយ ជាមួយមេអំបៅនាពេលរាត្រីសោះ។
ដោយឡែក ទោះជាយ៉ាងណា អ្នកគាំទ្ររបស់លោក Huang Xiaoming បានចេញមុខអះអាងថា រូបថតទាំងនេះគឺសុទ្ធសឹងតែជារូបថតចាស់ៗ ដែលបានថតកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលកាលនោះមានពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះធ្វេសប្រហែសមិនបំពេញកាតព្វកិច្ចជាស្វាមីល្អ មើលថែប្រពន្ធកូន។ បន្ថែមពីនេះ ពួកគេក៏បានបញ្ជាក់ថា ក្នុងរូបថតនេះពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ហើយដោយសារតែមុំនៃការថត ទើបមើលទៅឃើញដូចជាកៀកកិតស្និទ្ធស្នាលនឹងគ្នាបែបនេះ។
ប៉ុន្តែមិនថាយ៉ាងណា មហាជនក៏នៅតែពិបាកយល់ពីតារាប្រុសរូបនេះដដែរ ហើយកាលពីថ្មីៗនេះ ថែមទាំងលេចឮមកថា លោក Huang Xiaoming និង Angelababy កំពុងតែដំណើរការ ការលែងលះចែកផ្លូវគ្នាថែមទៀតផង។
ដូចនេះចង់ដឹងថាជីវិតរៀបការរបស់តារាលំដាប់ជួរមុខប្រចាំប្រទេសនេះ ទៅជាយ៉ាងណានោះ មានតែរងចាំទស្សនាបន្តទៀតតែប៉ុណ្ណោះ៕