ពេជ្រកំពុងច្នៃ!! Simeone ប្រាប់ចំណុចពិសេសមួយរបស់ Joao Felix

//s5.kh1.co/d1/d111f65e3386eff2ddb8dcc51a7721fb84b4de8e.jpg
កីទ្បា

 ១២-សីហា-២០១៩ ៣ល្ងាច · ៦ ឆ្នាំមុន

អេស្ប៉ាញ៖ កីឡាករ Joao Felix ដែលគេហៅថា Ronaldo ទីពីរ បានបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ At. Madrid កាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅ ដោយអាចរកគ្រាប់បាល់បាន ២គ្រាប់ ជួយឲ្យ At.Madrid ឈ្នះ Juventus ក្នុងលទ្ធផល ២-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Joao Felix
កីឡាករ Joao Felix

ក្រោយចប់ការប្រកួតនោះអ្នកចាត់ការទូទៅរបស់ At.Madrid លោក Diego Simeone បាននិយាយថា៖

“គេ (Felix) លេងបានយ៉ាងល្អសម្រាប់ការប្រកួតនេះ។ គេវិវឌ្ឍខ្លួនបានយ៉ាងរហ័ស ឲ្យតែដាក់គេចូលលេង ការប្រកួតនោះនឹងល្អ។ គេធ្វើការបានយ៉ាងល្អ ដែលនេះមិនសមនឹងអាយុរបស់គេទេ។”

លោក Diego Simeone
លោក Diego Simeone

ក្រៅពីទេពកោសល្យរបស់ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិព័ទុយហ្គាល់រូបនេះ លោក Simeone ក៏បានសរសើរ Joao Felix ថាជាមនុស្សដែលចូលចិត្តរៀនសូត្រពីអ្វីដែលថ្មី។

“ការប៉ងប្រាថ្នាក្នុងការទទួលយកនូវអ្វីដែលថ្មី គឺជារឿងដ៏ពិសេសរបស់គេ។ នេះគឺជាចំណុចខ្លាំងរបស់គេ។ គេមានទេពកោសល្យតែមួយមុខមិនគ្រប់គ្រាន់ទេ​ ប៉ុន្តែការដែលប៉ងប្រាថ្នារបស់គេទៅវិញទេ ដែលធ្វើឲ្យអ្វីៗប្រសើរឡើង។” សម្ដីរបស់ Simeone។

លោក Diego Simeone និងកីឡាករ Joao Felix
លោក Diego Simeone និងកីឡាករ Joao Felix

គួរបញ្ជាក់ផងដែរថា Joao Felix ត្រូវបាន At.Madrid ទិញយកមកពីក្លិប Benfica ក្នុងតម្លៃខ្លួន ១២៦លានអឺរ៉ូ កាលពីពេលថ្មីៗនេះ ដើម្បីត្រៀមរដូវកាលថ្មីដែលជិតនឹងចូលមកដល់៕

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T