អង់គ្លេស៖ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho មិនបានសង្ឃឹមថាអតីតក្លិប (Chelsea និង Manchester United) ដែលខ្លួនដឹកនាំអាចឈ្នះពាន Premier League នារដូវកាលនេះបាននោះទេ ដោយលោកជឿថាក្រុម Manchester City Team B ល្អជាងក្រុមទាំងពីរនេះទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើទោះបីជាកាលពីប្រកួតបើកឆាកសប្ដាហ៍ទី១ ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ Man UTD បានបំបាក់ Chelsea ដោយលទ្ធផល ៤-០ ក្ដីក៏គ្មានអ្វីអាចប្ដូរចិត្ត និងការមើលឃើញរបស់លោក Jose Mourinho បានដែរ។
ឆ្លើយនឹងសំណួរដែលសួរថាមានប៉ុន្មានក្រុមដែល Mourinho ជឿថាអាចឈ្នះ Premier League រដូវកាលនេះ អ្នកចាត់ការទូទៅរហ្សសនាម Special One បានឆ្លើយយ៉ាងដូច្នេះថា៖
“បួន គឺ Man City, Tottenham, Liverpool និង Man City Team B។”

ជាមួយគ្នានេះ ជុំវិញរឿងរ៉ាវរបស់ក្លិប Chelsea លោក Jose Mourinho គិតថាលោក Frank Lampard នឹងមិនទទួលបានសម្ពាធច្រើននោះទេចំពោះការចាប់ផ្ដើមមិនសូវល្អ។
“ជាមួយនឹងការបិទទីផ្សារដោះដូរកីឡាករ រូបគេ (Lampard) និងកាត់បន្ថយសម្ពាធបានច្រើន។ Chelsea នៅខ្ចីណាស់ ពួកគេមិនទាន់អាចប្រជែងពាន Premier League បាននោះទេ។” សម្ដីរបស់លក Jose Mourinho។

និយាយទៅដល់បិសាចក្រហមវិញ អ្នកចាត់ការទូទៅដែលជួយ Man UTD ឈ្នះពាន Europa League រូបនេះរំពឹងថា ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះនឹងអាចប្រជែងកៅអីទៅលេងនៅ UEFA Champions League នារដូវកាលក្រោយ។
Mourinho លើកឡើងពី Man UTD ថា “ពួកគេមានទំនុកចិត្តក្នុងការលេង ប៉ុន្តែខ្ញុំមិនគិតថាពួកគេនឹងអាចឈ្នះពាន Premier League បាននោះទេ ប៉ុន្តែពួកគេអាចបញ្ចប់ទៅដោយឈរក្នុងក្រុមកំពូលតារាងទាំង៤។”

ប្រភព៖ Marca