ថៃ៖ រយៈពេលជាង ៨ ឆ្នាំទៅហើយ ដែលតារាសម្តែងដ៏ល្បីលំដាប់ជួរមុខ ប្រចាំប្រទេសថៃនាង Bella Ranee ប្រឡូកក្នុងវិស័យភាពយន្តជាតារាសម្តែង។ ហើយក្នុងរយៈពេលដ៏យូរមកនេះ នាងបានសាងស្នាដៃសម្តែងរឿងជាច្រើន ដោយរូបនាងធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តភាគចំនួន ១៣ រឿង និងខ្សែភាពយន្តចាក់តាមរោងកុនចំនួន ២រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់តារាស្រីរួបនេះ មកស្គាល់មុខតារាប្រុសសង្ហាៗចំនួន ១២ ដួង ដែលនាង Bella Ranee ធ្លាប់សម្តែងជាតួឯកជាមួយ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ៕
ចង់ដឹងថាតារារូបសង្ហាណាខ្លះ ធ្លាប់សម្តែងជាតួឯកនឹងនាង Bella តោះតាមដានខាងក្រោម ទាំងអស់គ្នា៖
១. លោក Mouse Natcha
កាលពីឆ្នាំ ២០១២ Bella នាងបានសម្តែងក្នុងរឿង សម្រាប់ចាក់រោងកុនមានចំណងជើងថា “My True Friend”។

២. លោក Ananda Everingham
នៅឆ្នាំ ២០១២ ដដែល Bella នាងក៏បានសម្តែងរឿងដុំមួយផ្សេងទៀតមានចំណងជើងថា “Fatherland” ជាមួយលោក Ananda ក៏ដូចជាលោក Wier ផងដែរ។ ក៏ប៉ុន្តែមកទល់ពេលនេះ រឿងនេះមិនទាន់បានចាក់ផ្សាយនៅឡើយទេ ហើយផ្អែកលើប្រភពមួយចំនួន បានឲ្យដឹងថារឿងនេះនឹងចេញក្នុងរោងកុននាពេលឆាប់ៗខាងមុខនេះ។

៣. លោក Boy Pakorn
ឆ្នាំ ២០១៣ នាង Bella បានសម្តែងជាតួឯកលើកដំបូងជាមួយលោក Boy Pakorn ក្នុងរឿងភាគមានចំណងជើងថា “Pon Prom Onlaweng”។

៤. លោក Jame Jirayu
ក្នុងឆ្នាំ ២០១៣ ដដែល នាង Bella ក៏បានសម្តែងរឿងភាគមួយផ្សេងទៀត មានចំណងជើងថា “Suparburoot Jutathep: Khun Chai Putipat” ជាមួយលោក Jame Jirayu។ ហើយតាំងពីពេលនោះ មកដោយសារតែសម្តែងជាមួយគ្នាសមពេក ពួកគេក៏ត្រូវបានចាប់គូដោយអ្នកគាំទ្រ។ លុះដល់ឆ្នាំ ២០១៦ ពួកគេក៏បានសម្តែងជាតួឯកជាមួយគ្នាម្តងទៀត នៅក្នងរឿងភាគ “Padiqarada”។

៥. លោក Ken Phupoom
ឆ្នាំ ២០១៤ នាង Bella បានសម្តែងជាមួយលោក Ken Phupoom ជាលើកដំបូងក្នុងរឿង “Look Tard”។

៦. លោក Aum Atichart
Bella បានសម្តែងជាតារាប្រុសសង្ហារៀមច្បងក្នុងឆ្នាំ ២០១៤ ជាមួយរឿងមានចំណងជើងថា “Plerng Chimplee”។

៧. លោក Mark Prin
ចុងឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥ លោក Mark Prin សម្តែងជាតួឯកជាមួយនាង Bella ក្នុងរឿង “Phope Ruk”។

៨. លោក Andrew Gregson
លុះដល់ឆ្នាំ ២០១៦ Bella បានសម្តែងជាមួយតារារៀបច្បងម្នាក់ទៀត មានឈ្មោះថា Andrew Gregson ក្នុងរឿង “Wimarn Mekkala”។

៩. លោក Pong Nawat
ក្នុងឆ្នាំ ២០១៧ នាង Bella បានបង្ហាញសមត្ថភាពសម្តែងរបស់នាងថ្មីមួយបែបនេះទៀត ក្នុងរឿង “Plerng Boon” ជាមួយលោក Nawat និងនាង Janie។

១០. លោក Pope Thanawat
ឆ្នាំ ២០១៨ គឺជាឆ្នាំដ៏ពិសេសមួយសម្រាប់នាង Bella ដោយរួបនាងបានសម្តែងក្នុងរឿងភាគដ៏ល្បីមានចំណងជើងថា “Buppesunnivas” ជាមួយលោក Pope ហើយពេលនេះ អ្នកទាំងពីរកំពុងថតរឿងថ្មីមានចំណងជើងថា “Roy Leh Marnya”។

១១. លោក Great Warintorn
ក្នុងឆ្នាំ ដដែល Bella បានសម្តែងរឿងភាគជាមួយលោក Great ក្នុងរឿង “Pbee Kaew Nang Hong”។

១២. លោក Phet Thakrit
ក្នុងឆ្នាំ ២០១៩ នាង Bella បានសម្តែងក្នុងរឿងដ៏ល្បីមួយទៀត មានចំណងជើងថា “Krong Karm” ជាមួយលោក Phet Thakrit៕
