Selena រៀបចំខួបកំណើត យ៉ាងមានក្ដីសុខ ជាមួយ មិត្តភក្តិ Taylor Swift

//s9.kh1.co/1d/1d4164409135b89fbb0a70b87ce3a03c62023bba.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២៥ ៩ព្រឹក · ១០ ម៉ោងមុន

តារាចម្រៀងស្រី Selena Gomez បានចែករំលែករូបថតជាច្រើន ពីពិធីខួបកំណើត ដែលមានតារាចម្រៀងស្រី Taylor Swift បានចូលរួម។

កម្សាន្ត៖ តារា​ចម្រៀង​ស្រី Taylor Swift និង​តារា​ជា​ច្រើន ​បាន​ចូល​រួម​ពិធី​ខួប​កំណើត​ ដែល​មាន​រចនាប័ទ្ម​បែបឌីស្កូ​ របស់ តារាចម្រៀងស្រី Selena Gomez កាល​ពី​ចុង​សប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez
Selena Gomez

នៅលើ Instagram កាលពីថ្ងៃអាទិត្យ តារាចម្រៀងស្រី Selena Gomez បានចែករំលែករូបថតជាច្រើនសន្លឹកនៃពិធីខួបកំណើត របស់នាង ដើម្បីអបអរខួបកំណើតគម្រប់ ៣៣ ឆ្នាំ។ Taylor Swift ត្រូវបានគេឃើញ លេងជាមួយ Selena នៅក្នុងអាងដែលមានប៉េងប៉ោងជាច្រើន។ តារា​ចម្រៀង​ស្រីវ័យ ៣៥ ឆ្នាំ​ Taylor មើល​ទៅ​ស្រស់​ស្អាត​ក្នុង​រ៉ូប​ដៃ​វែង​ពណ៌​ខ្មៅ និងលាបក្រែម​បបូរ​មាត់​ពណ៌​ក្រហម។ ខណៈ Selena ពាក់​ឈុត​ Jumpsuit និង​គ្រឿងអលង្ការ​ភ្លឺ​ចែងចាំង ហើយរូបនាងក៏​ត្រូវ​បាន​គេ​ឃើញ​ថត​រូប​ជាមួយ​ក្រុម​មិត្ត​សិល្បៈ ផ្សេងទៀតផងដែរ។

Selena Gomez និង Taylor Swift
Selena Gomez និង Taylor Swift

តារាចម្រៀងស្រីរូបនេះ បានរៀបរាប់ទាំងអារម្មណ៍ថា «ខណៈពេលដែលកំពុងរៀបចំ សម្រាប់ខួបកំណើតគម្រប់ ៣៣ របស់ខ្ញុំ ខ្ញុំមិនអាចគិតអ្វីបាន អំពីដំណើរដ៏អស្ចារ្យដែលបាននាំខ្ញុំមកដល់ចំណុចនេះ។ ឆ្នាំមុនពិតជាឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាចំពោះរឿងនោះ»។

Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco

Selena ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាង និងបង្ហាញពីក្តីរំភើបរបស់នាង ចំពោះវ័យថ្មីថា «មិនថាអ្នកលើកទឹកចិត្តខ្ញុំពីចម្ងាយ ដើរជាមួយខ្ញុំឆ្លងកាត់ផ្លូវឡើងចុះ ឬគ្រាន់តែស្តាប់ធម្មតា អ្នកទាំងអស់គ្នាបានធ្វើឱ្យឆ្នាំនេះមិនអាចបំភ្លេចបាន ខ្ញុំពិតជារំជួលចិត្ត និងអរគុណខ្លាំងណាស់សម្រាប់ដំណើរមួយនេះ»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T