រូបភាពថ្មី កូនស្រី Angelina Jolie បង្ហាញភាពស្រស់ស្អាត ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/a1/a19d581a19ea83a328a8140afb6614a99fa0f369.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២៥ ៨ព្រឹក · ១៤ ម៉ោងមុន

កូនស្រី តារាសម្ដែងស្រី Angelina Jolie ត្រូវបានគេឃើញ បានបង្ហាញសកម្មភាពឱបអ្នករាំ Keoni Rose នៅខាងក្រៅ អាផាតមិន មួយកន្លែង។

កម្សាន្ត៖ Shiloh ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ តារាសម្ដែងស្រី Angelina Jolie ត្រូវបានគេឃើញ បានបង្ហាញសកម្មភាពឱបអ្នករាំ Keoni Rose នៅខាងក្រៅ អាផាតមិន មួយកន្លែង ក្នុងទីក្រុង Los Angeles ដែលជាទីតាំងផ្ទះថ្មី របស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelina Jolie 
Angelina Jolie 

ក្មេង​ស្រី​ទាំង​ពីររូបនេះ ​ត្រូវ​បាន​គេ​ឃើញ ​ដើរ​ពី​អគារ​ទៅ​ចំណត​រថយន្ត​ជាមួយ​គ្នា​ ក្នុង​សប្តាហ៍​នេះ ដោយបាននាំយកអាហារ និងរបស់របរមួយចំនួនទៀត។ Shiloh បង្ហាញខ្លួន ​ក្នុង​ឈុតអាវ​ក្រណាត់​ពណ៌​ខ្មៅបែបធម្មតា និងខោត្រឹមជង្គង់ ដោយដើរ​ជើង​ទទេ ។ ពេលទៅដល់ឡាន កូនស្រីវ័យ ១៩ ឆ្នាំរបស់ Angelina Jolie រូបនេះ បានឱប Keoni Rose យ៉ាងណែន។

 Shiloh និង Keoni 
 Shiloh និង Keoni 

យោងតាមសារព័ត៌មាន Dailymail បានឱ្យដឹងថា Shiloh និង Keoni បានផ្លាស់ទៅ រស់នៅផ្ទះជាមួយគ្នា កាលពីប៉ុន្មានសប្តាហ៍មុន។ ថ្វីត្បិតតែ អ្នករាំទាំងពីរ មិនបានបញ្ជាក់អ្វីពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែពួកគេបានចំណាយពេលច្រើនជាមួយគ្នា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញអ្នកទាំងពីរ ដើរលេងក្រៅផ្ទះ និងដើរទិញឥវ៉ាន់។ អ្នក​ទាំង​ពីរ​ បាន​បង្ហាញ​កាយវិការ​ស្រលាញ់​រាប់អាន​គ្នា ​ជា​ច្រើន។

 Shiloh និង Keoni 
 Shiloh និង Keoni 

យ៉ាងណាមិញ តារាសម្ដែងស្រី Angelina Jolie ត្រូវ​បាន​គេ​និយាយ​ថា​ រូបនាងមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​ស្រី​ ​របស់​ខ្លួន ដែលបាន​រើ​ចេញ ប៉ុន្តែ​តារា​ស្រី​រូប​នេះ ​មាន​ទំនុក​ចិត្ត​ខ្លះ ​ព្រោះ​នាងមាន​ក្រុម​សន្តិសុខ​ការពារ​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T