កម្សាន្ត៖ សម្រាប់ តារាសម្ដែងប្រុស លោក Leonardo DiCaprio តែងតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ ទៅលើសកម្មភាពថ្មីៗ មិនថាពេលចូលរួមកម្មវិធី ឬចេញកម្សាន្តជាលក្ខណៈផ្ទាល់នោះឡើយ បើទោះបីជាលោកមិនសូវបង្ហាញខ្លួនបែបលេចធ្លោ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ តារាសម្ដែង លោក Leonardo DiCaprio ត្រូវបានគេឃើញ ថាបានធ្វើដំណើរកម្សាន្តទៅ Saint Tropez ប្រទេសបារាំង ជាមួយមិត្តស្រីរបស់លោក គឺកំពូលតារាម៉ូដែល Vittoria Ceretti ។

យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញសម្រាកលំហែកាយ នៅលើទូកកម្សាន្ត នាចុងសប្តាហ៍នេះ។ តារាសម្តែងប្រុសរូបនេះ បានបង្ហាញខ្លួន ដោយបានស្លៀកខោ និងមិនបានពាក់អាវនោះទេ ដើម្បីបង្អួតរាងស្លីម បន្ទាប់ពីស្រកទម្ងន់ ខណៈដែលមិត្តស្រីវ័យ ២៧ ឆ្នាំ បានបង្ហាញពីភាពស៊ិចស៊ី ក្នុងឈុតប៊ីគីនី របស់នាងផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





