កម្សាន្ត៖ កាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ តារាសម្ដែងប្រុស លោក Song Joong Ki បានធ្វើឱ្យមានការរំជើបរំជួល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែល រូបលោកបានបង្ហោះរូបថតជាបន្តបន្ទាប់ ជាមួយតារាសម្តែងស្រី Chun Woo Hee នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះរូបថតរបស់ លោក Song Joong Ki និងតារាស្រីរូបនេះ បាន ឈរជិតគ្នា ធ្វើឱ្យមានការលើកឡើងពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ក៏ដូចជា មានការងឿងឆ្ងល់អំពីទំនាក់ទំនងរវាង Song Joong Ki និង Chun Woo Hee ។ ខណៈអ្នកផ្សេងទៀត បានសម្តែងការព្រួយបារម្ភ ថាតើអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Katy Louise Saunders កំពុងប្រឈមមុខនឹងបញ្ហា ឬយ៉ាងណា។

ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានចូលមកបំភ្លឺ ពីកង្វល់របស់សាធារណជន ជុំវិញទំនាក់ទំនងរវាង Song Joong Ki និង Chun Woo Hee ។ តាមរយៈប្រភព Allkpop បានរាយការណ៍ថា Song Joong Ki និង តារាសម្ដែងស្រីរូបនេះ គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ។ ពួកគេទើបតែសហការគ្នា ក្នុងរឿងមនោសញ្ចេតនា My Youth។ ការងារនេះ ត្រូវបានបញ្ចប់ការថត ហើយរំពឹងថានឹងចាក់ផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា។ ដូច្នេះហើយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ជឿថា Song Joong Ki បានបង្ហោះរូបថតជាមួយ Chun Woo Hee ដើម្បីប្រម៉ូតគម្រោងភាពយន្តថ្មីរបស់ពួកគេ។

គួររំឮកផងដែរថា តារាសម្ដែង លោក Song Joong Ki បានទាក់ទងជាមួយអតីតតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ក្នុងខែធ្នូ ឆ្នាំ ២០២២។ មិនយូរប៉ុន្មាន រូបលោក ក៏បានប្រកាសរៀបការជាមួយគ្នា។ នៅខែមិថុនា ឆ្នាំ ២០២៣ ភាពសប្បាយរីករាយក៏បានកើនឡើងទ្វេដង នៅពេលដែល Song Joong Ki បានប្រកាសថា កូនប្រុសដំបូងរបស់ពួកគេ បានកើតមក មានសុខភាពល្អ នៅទីក្រុងរ៉ូម។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ តារាសម្តែង និងភរិយា មួយគូនេះ បានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ ដោយទទួលបានការអបអរសាទររាប់មិនអស់ពីអ្នកគាំទ្រជាច្រើន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖








