អតីតស្វាមី សាន់ឆាយ រៀបចំ អបអរខួបកំណើត ភរិយា យ៉ាងផ្អែមល្ហែម

//s9.kh1.co/1f/1ffdc39f8df789eed36ac9ba3a59d06f1eababbb.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២៥ ៨ព្រឹក · ១០ ម៉ោងមុន

អតីតស្វាមី តារាសម្ដែងស្រី Barbie Hsu បានរៀបចំខួបកំណើត ដល់ភរិយាថ្មី យ៉ាងផ្អែមល្ហែម និងបានជូនកាដូពិសេសដល់នាង។

កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថាជា អតីតស្វាមី តារាសម្ដែងស្រី Barbie Hsu បានផ្តល់កាដូខ្សែកពេជ្រដ៏ថ្លៃ ដល់ប្រពន្ធរបស់ខ្លួន នៅថ្ងៃខួបកំណើតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា

កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ អ្នកជំនួញ Wang Xiaofei បានរៀបចំពិធីខួបកំណើត ដល់ភរិយាថ្មី Ma Xiaomai ដោយមានការចូលរួមពីមិត្តភក្តិ និងក្រុមការងារជាច្រើននាក់។

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា

ក្នុងថ្ងៃខួបកំណើត Xiaomai បានស្លៀករ៉ូបវែងស៊ិចស៊ី តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងពោរពេញដោយសុភមង្គល ដោយទទួលបានការអបអរសាទរជាច្រើនពីភ្ញៀវ និងការឱបថើបពីស្វាមី។ នៅចំពោះមុខមនុស្សគ្រប់គ្នា នាងបានបើកអំណោយដែលស្វាមីរបស់នាង បានផ្តល់ឱ្យនាង គឺជាខ្សែកពេជ្រមេអំបៅ តម្លៃ ៨០០០០ NDT (ប្រមាណជិត ៣ពាន់ដុល្លារ)។

Ma Xiaomai
Ma Xiaomai

កាលពីថ្ងៃមុន Ma Xiaomai បានធ្វើការឡាយវីដេអូ ចែករំលែកអំពីជីវិតប្រចាំថ្ងៃរបស់នាង។ ខណៈពេលដែលនាងកំពុងជជែកលេងជាមួយគ្រប់គ្នា កូនៗទាំងពីរនាក់របស់ប្តីនាង បានធ្វើឱ្យនាងភ្ញាក់ផ្អើលដោយបានចូលទៅក្នុងបន្ទប់ និងផ្តល់អំណោយដល់នាង។ ពេលកាន់នំខេកដែលកូនទាំងពីរឲ្យមក នាងនិយាយថា នាងរំភើបចិត្ត និងសរសើរកូនទាំងពីរ ថាគួរឲ្យស្រលាញ់ខ្លាំងណាស់៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T