បរទេស៖ កីឡាករ Lionel Messi កំពុងស្ថិតនៅក្នុងការប្រកួតប្រជែងតំណែងស្បែកជើងមាសនារដូវកាលនេះ ជាមួយគ្រាប់បាល់សរុប ៣៣គ្រាប់។ បើទោះបីជាយ៉ាងណាក្តី ប្រធានក្រុម Barcelona រូបនេះ មិនអាចប្រហែសបានឡើយក្នុងការប្រជែងតំណែងកំពូលខ្សែប្រយុទ្ធទ្វីបអឺរ៉ុបមួយនេះ ខណៈដែលកីឡាករវ័យក្មេង Kylian Mbappe ក៏កំពុងតាមប្រកិតពីក្រោយផងដែរ។ បើគិតមកទល់ពេលនេះ Mbappe កំពុងឈរនៅលំដាប់លេខ២ ក្នុងការប្រជែងស្បែកជើងមាស ដោយមានគ្រាប់បាល់សរុបចំនួន ៣០គ្រាប់ ក្រោយពេលដែលសម្រេចបាន Hat-Trick ទល់នឹងក្រុម Monaco កាលពីយប់មិញនេះ។

កីឡាករ Lionel Messi
កីឡាករ Kylian Mbappe

ប៉ុន្តែយ៉ាងណាមិញ Mbappe អាចនឹងមានឱកាសចំណេញច្រើនជាង Messi បន្តិច ដោយសារតែ Barcelona ទំនងជានឹងអាចទុក Messi សម្រាប់ការប្រកួតធំនៅ Champions League ស្របពេលដែល Mbappe នៅមានភារកិច្ចត្រឹមតែនៅ Ligue1 ទៀតប៉ុណ្ណោះ។ សូមជម្រាបថា ការប្រកួតប្រជែងឱកាសស្បែកជើងមាសសម្រាប់កីឡាករទាំង២ គឺនៅសល់តែ ៥សប្តាហ៍ទៀតប៉ុណ្ណោះ ខណៈដែលក្របខណ្ឌ La Liga និង Ligue1 បានបញ្ចប់សប្តាហ៍ទី ៣៣ ទៅហើយ៕

តារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគអឺរ៉ុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]