ថៃ៖ តារាសម្តែងប្រុសវ័យក្មេង លោកAugust Vachiravit កំពុងតែទទួលប្រជាប្រិយខ្លាំងនៅពេលបច្ចុប្បន្ន។ ម៉្យាងវិញប្រិយមិត្ត ប្រាកដជាបានឃើញ វត្តមានតារាប្រុសរូបនេះនៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា«Krong Kam» ដែលមានការចូលរួមសម្តែងពីតារាល្បីៗដូចជាកញ្ញាBella និងលោកJames Jirayuជាដើម។

លើសពីនេះលោកAugust មិនត្រឹមតែ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែលោក ថែមទាំងមានឱកាស បានទៅសម្តែងរឿងថ្មីនៅឯប្រទេសចិនទៀតផង។

បើនិយាយពីរឿងបេះដូង របស់តារាប្រុស វ័យ២៣ឆ្នាំនេះវិញ ទោះបីជាប្រិយមិត្តមិនដែលឃើញលោក ផុសរូបថតគូ នៅក្នុងបណ្តាញសង្គមក៏ពិតមែន ប៉ុន្តែកម្លោះសង្ហារូបនេះមានម្ចាស់បេះដូងរួចហើយ។

បើយោងតាមបទសម្ភាសន៍មួយAugust បាននិយាយទាក់ទងនឹងរឿងនេះថា លោកកំពុងតែមានទំនាក់ទំនងជាមួយនារីម្នាក់។ ដោយសារតែពួកគេទាំងពីរ នៅក្មេងដូចគ្នា ដូច្នេះហើយទើបលោក គិតថាវាអាចជាស្នេហា ដែលមិនសូវប្រាកដប្រជា ទើបមិនបង្ហាញជាសាធារណៈ។

ក្រៅពីនេះ លោកបានបន្ថែមទៀតថា ម៉ាក់ប៉ាទាំងសងខាងក៏មិនបានហាមឃាត់ដែរ ប៉ុន្តែចាំឲ្យច្បាស់លាស់ជាងនេះ ចាំបង្ហាញឲ្យអ្នកគ្រប់គ្នា ស្គាល់មុខគូស្នេហ៍របស់ខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

លោកAugust Vachiravit
លោកAugust Vachiravit
លោកAugust Vachiravit
លោកAugust Vachiravit
លោកAugust Vachiravit
លោកAugust Vachiravit
លោកAugust Vachiravit និងកញ្ញាBella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]