អ៊ីតាលី៖ ក្លិបបាល់ទាត់ Juventus ទើបតែឈ្នះពានលីគកំពូលអ៊ីតាលី Serie A កាលពីយប់មិញនេះ ដែលជាការឈ្នះពាន៨លើកជាប់ៗគ្នា ខណៈដែលនេះជាការឈ្នះពានលីគកំពូលអ៊ីតាលីជាលើកដំបូងរបស់ Cristiano Ronaldo។ Juventus បានខកខានឱកាសគ្រងជើងឯកកាលពីសប្តាហ៍មុន ខណៈដែលភ្លាត់ចាញ់ក្រុម SPAL ក្នុងលទ្ធផល ២-១ ខណៈដែលពួកគេត្រូវការតែបីពិន្ទុទៀតប៉ុណ្ណោះដើម្បីឈ្នះពាននេះ។ ក្រោយលទ្ធផលឈ្នះ Fiorentina កាលពីយប់មិញនេះ ធ្វើឱ្យ Juventus ទទួលបាន ៣ពិន្ទុបន្ថែម ដាច់ក្រុម Napoli ២០ពិន្ទុ ក្លាយជាជើងឯក Serie A ដោយស្វ័យប្រវត្តិតែម្តង។

ក្រុម Juventus ក្រោយឈ្នះពាន Serie A

ដោយឡែកក្រោយពីឈ្នះពាន Serie A ជាមួយ Juventus កីឡាករ Cristiano Ronaldo បានបង្ហើបឱ្យដឹងពីអនាគតរបស់ខ្លួនថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានឈ្នះពានលីគកំពូលអ៊ីតាលី នារដូវកាលដំបូងរបស់ខ្ញុំជាមួយក្លិប។ ពិតមែនថាពួកយើងធ្វើមិនបានល្អនៅ Champions League ប៉ុន្តែយើងនឹងរង់ចាំរដូវកាលក្រោយម្តងទៀត”។ បន្ទាប់ពី Juventus បានលើកពាន Serie A សាជាថ្មីម្តងទៀតនេះមានន័យថា កីឡាករ Cristiano Ronaldo ជាកីឡាករដំបូងគេបំផុត ដែលអាចឈ្នះពានលីគកំពូលនៅអង់គ្លេស,អេស្ប៉ាញ និងអ៊ីតាលី។ យ៉ាងណាមិញ បើតាមសម្តីខាងលើរបស់ Ronaldo ទំនងជានឹងអាចបញ្ជាក់ថាកីឡាកររូបនេះ នឹងមិនចាកចេញទៅណាឡើយ ដោយនឹងនៅបន្តជាមួយ Juventus នារដូវកាលក្រោយ៕

ក្រុម Juventus ក្រោយឈ្នះពាន Serie A
ក្រុម Juventus ក្រោយឈ្នះពាន Serie A

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]