ភ្នំពេញ៖ iflix ដែលជាបណ្តាញផ្សព្វផ្សាយភាពយន្ត និងរឿងភាគជាច្រើនហើយមានទីផ្សារទូទាំងពិភពលោក បាននិងកំពុងធ្វើការសហការផ្សាយជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ ភីអិនអិន PNN ដែលជាប៉ុស្តិ៍សិល្បៈកម្សាន្តដ៏ល្បី និងពេញនិយមមួយក្នុងចំណោមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

គោលបំណងដ៏ចម្បងគឺដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ ដោយក្នុងនោះនឹងមានការផ្សាយនូវរឿងភាគខ្មែរ និងមួយចំនួនទៀតពីទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ CH3 និងប៉ុស្តិ៍ហុងកុងជាដើម ដែលទាំងអស់នេះនឹងមានការបកប្រែ និងបញ្ចូលសម្លេងជាភាសាខ្មែរទៀតផង។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺគ្រាន់តែចូលទៅកាន់ iflix.com និងចុចមើលជាការស្រេច។

មើលរាល់កម្មវិធី PNN ទាំងអស់នៅលើ iflix

ប្រធានគ្រប់គ្រងប្រចាំកម្ពុជាលោក Gonçalo Carvalho បាននិយាយថា៖

«ក្រុមការងារយើងខ្ញុំពិតជាសប្បាយចិត្ត និងមានមោទនភាពខ្លាំងបំផុត ដែលមានឱកាសសហការជាមួយទូរទស្សន៍ PNN។ PNN គឺពិតជាបណ្តាញដ៏ធំមួយនៅក្នុងប្រទេសកម្ពុជានេះ។ ទន្ទឹមគ្នានឹងផែនការគោលដៅ ដែលក្រុមយើងខ្ញុំមានដែរនោះ យើងតែងតែសង្ឃឹមថានឹងអាចមានកិច្ចសហការជាមួយនឹងដៃគូក្នុងស្រុកបែបនេះជាពិសេស។ ការសហការនេះ មិនត្រឹមតែដើម្បីបង្កើនទិន្នន័យក្នុងស្រុកសម្រាប់គេហទំព័រយើងតែប៉ុណ្ណោះទេ តែក៏អនុញ្ញាតឲ្យអ្នកគាំទ្រទូរទស្សន៍ភីអិនអិនធ្វើការទស្សនាបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា មិនថានៅតាមផ្លូវទៅធ្វើការ ទៅផ្ទះ ឬនៅទីណានោះឡើយ»។

ប្រធានផ្នែកកម្មវិធីនៃប៉ុស្តិ៍ PNN កញ្ញា ទូច បូប្ផា បានបន្ថែមថា៖ 

«ការដែលស្ថានីយ៍ទូរទស្សន៍យើងខ្ញុំអាចចាប់ដៃគូរសហការជាមួយនឹង iflix ដែលជាបណ្តាញផ្សព្វផ្សាយដ៏ធំមួយនៅលើពិភពលោកនោះ ពិតជាឱកាសដ៏ល្អមួយ។ យើងខ្ញុំពិតជាមើលឃើញថាការសហការនេះនឹងរីកចម្រើនទៅមុខដោយមានការជ្រោមជ្រែងយ៉ាងកក់ក្តៅបំផុត។ អាចនិយាយបានថា ក្រុមការងារយើងខ្ញុំមានសមត្ថភាពក្នុងការបង្កើតបណ្តុំទិន្នន័យប្លែកៗ និងពោរពេញដោយភាពច្នៃប្រឌិត សម្រាប់អ្នកគាំទ្ររបស់យើងនៅគ្រប់ទីកន្លែង និងគ្រប់បណ្តាញ ដែលក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ពួកយើងបានផលិតកម្មវិធីទូរទស្សន៍ និងរឿងភាគជាច្រើន។ មិនតែប៉ុណ្ណោះ យើងក៏ទទួលបានសិទ្ធិនាំចូលផ្តាច់មុខពី TVB ហុងកុង និង Chanel 3 ដែលជាប៉ុស្តិ៍ដ៏ល្បីនៅឯប្រទេសថៃ។ បន្ថែមទៅលើនេះ យើងខ្ញុំក៏បានសម្រិតសម្រាំងធ្វើយ៉ាងណាផ្តល់នូវព័ត៌មានប្រកបទៅដោយវិជ្ជាជីវៈជាមួយនឹងគុណភាពដែលសមស្របទៅនឹងតម្រូវការរបស់ទស្សនិកជនជាពិសេស»។
មើលរាល់កម្មវិធី PNN ទាំងអស់នៅលើ iflix

អំពី iflix៖ iflix គឺជាបណ្តាផ្សព្វផ្សាយសិល្បៈកម្សាន្តខ្នាតអន្តរជាតិមួយ ដែលមានទីផ្សារទូលំទូលាយចម្រុះទៅដោយភាពយន្ត កម្មវិធីទូទស្សន៍ ការផ្សាយផ្ទាល់ ព័ត៌មាន ការទាញយកផ្សេងៗជាច្រើនពីជុំវិញពិភពលោក ពីគ្រប់ទិសទី និងគ្រប់ពេលវេលា។iflix ត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់លើសពី ១០០ លាននាក់ ដែលរហូតមកដល់ឥលូវនេះ អ្នកភ្ជាប់បណ្តាញ iflix អាចធ្វើការដកពិសោធន៍តាមពីរជម្រើសផ្សេងគ្នារួមមាន iflixFREE និង iflixVIP។ បច្ចុប្បន្ន iflix អាចធ្វើការប្រើប្រាស់បាននៅតាមបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី អិនដូនេស៊ី ភីលិពិន ថៃ ព្រុយនេ សេរីលង្កា ប៉ាគិស្ថាន មីយ៉ាន់ម៉ា វៀតណាម ម៉ាល់ឌីវ គុយវេត បារ៉េន សោឌីអារ៉ាប៊ី ចូដាន អ៊ីរ៉ាក់ ឡេបាណុន អេហ្ស៊ិប ស៊ូដង់ កម្ពុជា ណៃហ្សឺរី កេនយ៉ា ហ្កាណា ណេប៉ាល់ បង់ក្លាដេស ហ្សិមបាបវេ ម៉ូរូកូ តាន់ហ្សានយ៉ា និងអ៊ុយហ្សាន់ដា។ ស្វែងយល់បន្ថែមនៅលើ៖https://blog.iflix.com

អំពីទូរទស្សន៍ ភីអិនអិន - PNN៖ ភីអិនអិន បានបង្កើតឡើងនៅអំឡុងឆ្នាំ ២០១៥ ដែលធ្វើការផ្សព្វផ្សាយតាមបច្ចេកទេស និងស្តង់ដារដែលមិនធ្លាប់មានពីមុនមក។ គោលដៅនៃការផ្សាយ គឺឆ្លុះបញ្ចាំងពីការរីកដុះដាលនៅទូទាំងកប្រទេស។ ឃ្លាមួយនៃទូរទស្សន៍ ភីអិនអិន ដែលលើកឡើងថា «ភីអិនអិន សម្រាប់កម្ពុជា» សបញ្ជាក់ឲ្យឃើញថា ភីអិនអិនត្រូវបានផលិតឡើងដើម្បីបម្រើផលប្រយោជន៍រួមនៃប្រទេសជាតិ ផ្តល់ការកម្សាន្ត ការអប់រំ ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគតសម្រាប់ប្រជាជនកម្ពុជានៅគ្រប់ទិសទី។ ភីអិនអិន មានគម្រោងក្លាយខ្លួនជាបណ្តាញដែលអាចបង្ហាញកម្ពុជាក្នុងកញ្ចប់តែមួយរួមមានទាំងប្រពៃណី ភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិត។ ភីអិនអិន ជាប៉ុស្តិ៍ទូរទស្សន៍ដំបូងគេបង្អស់នៅកម្ពុជាដែលគ្របដណ្តប់ដល់ទៅ ៩៥% នៃផ្ទៃប្រទេស។ ជារួមកញ្ចក់ទូរទស្សន៍ភីអិនអិន បាននឹងកំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ចាប់ពីឆ្នាំ ២០១៨ និងបន្តរហូតដល់សព្វថ្ងៃនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
កុយ កែវមរកត
Marketing Executive
[email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]