ចិន៖ ធ្មេចបើកៗ គូស្វាមីភរិយា តារាសម្តែង លោក Aum Atichart និងអ្នកស្រី Myria Benedetti បានរៀបការជាមួយនឹងគ្នា បានរយៈពេល៥ឆ្នាំហើយ រីឯជីវិតគូរបស់អ្នកទាំងពីរ ក៏ពោរពេញទៅដោយសុភមង្គល បើទោះបីជាមិនទាន់មានកូនរួមគ្នាក៏ដោយក្ដី។

ដោយឡែក នាពេលថ្មីៗនេះ សម្រាប់ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៥ឆ្នាំនេះដែរ គូស្វាមីភរិយាតារាមួយគូនេះ ក៏បានដឹកដៃគ្នា ទៅកម្សាន្តយ៉ាងរីករាយ នៅឯប្រទេសចិន ដោយក្នុងនោះ អ្វីដែលគួរឲ្យរំភើប គឺលោក Atichart បានរៀបចំSurpriseខួបអាពាហ៍ពិពាហ៍ទៅដល់ភរិយារបស់ខ្លួន ដោយមានការរៀបចំបាញ់កាំជ្រួច នៅពេលរាត្រី ដែលមើលទៅពិតជារំភើបចិត្តជំនួសអ្នកទាំងពីរមែនទែន។

ជាមួយគ្នានេះដែរ ឆ្លៀតក្នុងឱកាសដ៏ពិសេសមួយនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន ក៏បានចូលរួមអបអរសាទរ និងជាពិសេសថែមទាំង បានជូនពរឲ្យគូស្វាមីភរិយាមួយគូនេះ ឆាប់មានដំណឹងល្អនឹងគេ ឆាប់ៗខាងមុខនេះផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Atichart និងMyria
Atichart និងMyria
Atichart និងMyria
Atichart និងMyria

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]