ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ការឡើងទម្ងន់ ឬធាត់ហួសប្រមាណ គឺជាបញ្ហាដែលមនុស្សជាច្រើនកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន ដោយការឡើងទម្ងន់នេះផងដែរ គឺបណ្តាលមកពីការទទួលទានអាហារមានជាតិខ្លាញ់កាឡូរីហួសប្រមាណ បញ្ហាស្ត្រេស សុខភាពផ្លូវចិត្ត រួមទាំងការមិនធ្វើលំហាត់ប្រាណទៀងទាត់ជាដើម។ តែនៅក្នុងនោះក៏មានអ្នកកើតមានបញ្ហាស្គមស្គាំង និងចុះទម្ងន់ខុសពីធម្មតាច្រើនដែរ ដែលបញ្ហានេះកើតឡើងដោយសារតែកង្វះជីវជាតិចិញ្ចឹម និង ការទទួលទានជាតិកាឡូរីមិនបានគ្រប់គ្រាន់។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងមូលហេតុទាំង ៧ បញ្ជាក់បានថារាងកាយរបស់អ្នកត្រូវការទទួលទានជាតិកាឡូរី បន្ថែម៖

បន្ថែមកាឡូរីដល់រាងកាយតាមរយៈចំណីអាហារល្អៗ

# សញ្ញាទាំង ៧ នៃការកង្វះជាតិកាឡូរី

១. នៅពេលដែលអ្នកមានបញ្ហាទល់លាមក មានអារម្មណ៍ថាឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ និងមានអារម្មណ៍អន្ទះអន្ទែងឡើងចុះខុសពីធម្មតា នេះជាសញ្ញាបញ្ជាក់បានថា រាងកាយរបស់អ្នកកំពុងតែកង្វះជាតិកាឡូរី និងការទទួលទានជាតិស្ករពីធម្មជាតិបន្ថែមហើយ ដើម្បីបង្កើនថាមពលរាងកាយ។

២. បើសុខៗស្រាប់តែអ្នកមានអារម្មណ៍ថារាងកាយទន់ខ្សោយ ឬបាត់បង់ថាមពលភ្លាមៗ នោះគឺមកពីរាងកាយរបស់អ្នកខ្វះជាតិកាឡូរី និងមានអារម្មណ៍ស្រេកឃ្លានតែម្តង ដូច្នេះអ្នកគួរតែរៀបចំអាហារសម្រាប់ខ្លួនឯងដើម្បីបំប៉នរាងកាយដួចជា ក្រុមអាហារដែលមានជាតិខ្លាញ់ធាត់ មានដួចជា អាហារផ្ទុកនូវប្រូតេអ៊ីន ជាតិស្ករ ជាតិកាកសរសៃ និង អាហារពពួកត្រីសមុទ្រមានផ្ទុកអាស៊ីតខ្លាញ់ឆ្អែត Omega3 នេះជាដើម។

បន្ថែមកាឡូរីដល់រាងកាយតាមរយៈចំណីអាហារល្អៗ

៣. សក់ជ្រុះខុសពីធម្មតា ក៏ជារោគសញ្ញានៃកង្វះជាតិកាឡូរីផងដែរ តែក្នុងករណីអ្នកជ្រុះសក់ផង ហើយស្រកទម្ងន់ទៀត វាអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ ដូច្នេះត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើការពិនិត្យទើបជាការល្អ។

៤. ប្រសិនជាអ្នកមានបញ្ហាស្រកទម្ងន់ ហើយរាងកាយរបស់អ្នកចាប់ផ្តើមត្រជាក់ជាងមុនផងនោះ វាជាពេលអ្នកដែលគួរតែទទួលទានអាហារឱ្យបានច្រើនជាងមុនហើយ ជាពិសេសអាហារដែលមានផ្ទុកជាតិស្ករ និងកាឡូរី។

៥. សុខភាពខ្សោយ ឧស្សាហ៍ឈឺ ក៏អាចបណ្តាលមកពីកង្វះជាតិកាឡូរីក្នុងខ្លួនផងដែរ ដូច្នេះអ្នកគួរតែទទួលទានអាហារបន្ថែមដែលមានជាតិកាឡូរី តាមរយៈអាហារដែលមានជាតិរ៉ែសំខាន់ៗ និងវីតាមីនដែលមានផ្ទុកនូវជាតិស្ករពីធម្មជាតិទើបជាការប្រសើរ ដោយវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកឱ្យកាន់តែរឹងមាំ ចៀសឆ្ងាយពីបញ្ហាសុខភាពមួយចំនួន។

បន្ថែមកាឡូរីដល់រាងកាយតាមរយៈចំណីអាហារល្អៗ

៦. ការមានបញ្ហារាល់ពេលគេង ដូចជាគេងមិនលក់ ឬគេងមិនសូវស្កប់រាល់យប់ វាជាសញ្ញាថារាងកាយរបស់អ្នកកង្វះនូវអាហារូបត្ថម្ភ ឬទទួលទានអាហារមិនសូវឆ្អែតក៏ថាបាន។ ដូច្នេះមុនចូលគេងអ្នកគួរតែទទួលទានអាហារខ្លះៗ កុំឱ្យឆ្អែតពេក ឬពោះទទេរពេក ព្រោះអារម្មណ៍ស្រេកឃ្លានក៏ជាហេតុធ្វើឱ្យអ្នកមានបញ្ហាពេលគេងដែរ។

៧. ក្នុងករណីអ្នកបានព្យាយាមតមអាហារផង ហើយធ្វើលំហាត់ប្រាណជាទៀងទាត់បន្ថែមទៀតហើយនៅតែមិនស្រកទម្ងន់នោះ វាគួរតែជាពេលដែលអ្នកត្រូវត្រួតពិនិត្យរបបអាហារទទួលទានរបស់អ្នកហើយ ព្រោះអ្នកប្រហែលជាកង្វះជាតិកាឡូរីពីអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ជីវជាតិ ឬវីតាមីនផ្សេងៗ៕ 

បន្ថែមកាឡូរីដល់រាងកាយតាមរយៈចំណីអាហារល្អៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]