ភ្នំពេញ៖ នៅតំបន់នីមួយៗតែងតែមាននូវរឿងព្រេងដ៏គួរឱ្យខ្លាចដែលគេតែតែនិយាយតៗគ្នាពីមួយទៅមួយ។ រីឯឡាទីនអាមេរិក ក៏មាននូវរឿងព្រេងពីព្រលឹងខ្មោចម្ដាយទួញយំ ឡា យ៉ូរូណា ដែលបានបង្កើតជាខ្សែភាពយន្តដ៏រន្ធត់នៅក្នុងចក្រវាឡរបស់ខ្សែភាពយន្តខ្មោច «The Conjuring» ដែលទស្សនិកជនជាច្រើនទស្សនាហើយ មានភាពភ័យខ្លាចរអា។

ពីអ្នកដឹកនាំរឿងដ៏ល្បីល្បាញលោក James Wan រឿង «The Curse Of La Llorona » ជាខ្សែភាពយន្តរន្ធត់ និងព្រឺព្រួចថ្មីដែលនិយាយពីព្រេងនិទានគួរឱ្យខ្លាចពីតំបន់មួយនៃឡាទីន អាមេរិក។ រឿងរ៉ាវដ៏គួរឱ្យខ្លាចពីនាង ឡា យ៉ូរូណា ដែលប្រជាជនតំបន់នោះតែងហៅថា «ខ្មោចម្ដាយទួយយំ» ត្រូវបានកើតឡើងជាច្រើនឆ្នាំមកហើយ ដែលកាលនោះនាង ឡា យ៉ូរូណា គឺជានារីដ៏ស្រស់ស្អាតម្នាក់ ដែលនរណាៗក៏ចង់បេតីលើរូបនាងដែរ។ 

ថ្ងៃមួយនាងបានរៀបការនឹងបុរសមានទ្រព្យសម្បតិ្ត និងរូបសម្រស់ម្នាក់ដែលពួកគេមានកូនភ្លោះពីរនាក់ តែជាអកុសលនាង ឡា យ៉ូរូណា បានរកឃើញប្ដីរបស់ខ្លួនមាននៅជាមួយនឹងនារីផ្សេង។ ដោយចិត្តក្តៅងំ និងមានការឈឺចាប់ពេកនោះ នាង ឡា យ៉ូរូណា បានសម្លាប់កូនភ្លោះទាំងពីររបស់នាងដោយជ្រមុចក្នុងទឹកយ៉ាងព្រៃផ្សៃ ព្រោះតែចង់ឱ្យប្ដីរបស់ខ្លួនស្គាល់នូវភាពឈឺចាប់ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់។ ទំរាំតែនាងបានភ្ញាក់ខ្លួននោះ នាងបានបាត់បង់កូនទាំងពីទៅហើយ។ ចាប់តាំងពីថ្ងៃនោះមកនាង ឡា យ៉ូរូណា បានស្រែកយំរកកូនរបស់នាងនៅមាត់បឹងរហូតដល់ស្លាប់។

រឿងព្រេងដ៏គួរឱ្យខ្លាចក៏ចាប់ផ្ដើមកើតមានឡើងទៅលើក្មេងៗ ដែលបានឮសម្លេងស្រែកយំរបស់នាង ឡា យ៉ូរូណា នាពេលរាត្រី គឺមានន័យថាខ្មោចម្ដាយទួញយំ ឡា យ៉ូរូណា នឹងមកយកជីវិតរបស់ពួកគេ។ ខ្សែភាពយន្តរឿង «The Curse of La Llorona» បានកើតឡើងនៅឆ្នាំ ១៩៧០ លើគ្រួសារមួយ ដែលមានម្ដាយជាស្រ្តីមេម៉ាយ។ ពួកគេបានឮនូវសម្លេងស្រែកទួញយំ ទាមទាររកកូនត្រលប់មកវិញរបស់នាង ឡា យ៉ូរូណា ក៏ដូចជាពេលវេលាដ៏គួរឱ្យខ្លាចនឹងខិតមកដល់។ ខ្សែភាពយន្ត «The Curse of La Llorona» នឹងមានចាក់បញ្ចាំងនៅគ្របើរោងភាពយន្តទំនើបនាថ្ងៃទី ១៩ ខែមេសានេះ៕

រឿង «The Curse of La Llorona»
រឿង «The Curse of La Llorona»
រឿង «The Curse of La Llorona»
រឿង «The Curse of La Llorona»
រឿង «The Curse of La Llorona»

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]