អង់គ្លេស៖ ក្លិប Chelsea កំពុងតែសម្លឹងរកមើលឱកាសនៃការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធវ័យក្មេង Nicolas Pepe របស់ក្លិប Lille មកជំនួសកន្លែងរបស់ Eden Hazard។  Hazard បច្ចុប្បន្ននេះ បាននិងកំពុងបង្ហាញខ្លួនជាមួយទម្រង់លេងដ៏ល្អមួយឱ្យ Chelsea ប៉ុន្តែយ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះអាចនឹងចាកចេញពីទឹកដី Stamford Bridge នាចុងរដូវកាលនេះ ស្របពេលដែលក្លិប Real Madrid ក៏កំពុងតែព្យាយាមតាមកៀកកិត ក្នុងការចរចាជាមួយ Chelsea ផងដែរ។

កីឡាករ Nicolas Pepe
កីឡាករ Nicolas Pepe

ត្រឡប់មកវិញ បើយោងតាមសារព័ត៌មាន Mirror បានអះអាងថា Chelsea កំពុងតែងាកមករកកីឡាករខ្សែប្រយុទ្ធថ្មីមួយរូបដែលកំពុងធ្វើបានល្អនៅ Ligue1 គឺកីឡាករ Nicolas Pepe របស់ក្លិប Lille។ ប្រភពដដែលនេះក៏បានបន្តថា Chelsea ក៏បានត្រៀមរួចជាស្រេចនូវកញ្ចប់លុយចំនួន ៧០លានផោន (ឬប្រមាណជា ៩១លានដុល្លារអាមេរិក) ដើម្បីទាក់ទាញចិត្តក្លិបបារាំងមួយនេះ។

គួរបញ្ជាក់ផងដែរថា កន្លងមកក្លិប Chelsea ក៏បាននាំយកកីឡាករ Eden Hazard ពីក្លិប Lille ដូចគ្នាកាលពីឆ្នាំ ២០១២ ក្រោយពេលដែលក្លិបបានឈ្នះ Champions League នារដូវកាលនេះ។ កីឡាករ Nicolas Pepe រកបាន ១៨គ្រាប់ហើយនៅ Lille ពោលគឺឈរនៅលេខ ២ ក្នុងតារាង Top-Scorer របស់បារាំង ខណៈដែលក្លិប Lille ផ្ទាល់កំពុងបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅលីគកំពូលបារាំង ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ហើយទំនងជាអាចមានកៅអី Champions League ផងដែរ៕ 

Eden Hazard កាលនៅក្លិប Lille
កីឡាករ Nicolas Pepe (អាវត្រួយចេក)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]