ថៃ៖ ជាការពិតណាស់ នាពេលថ្មីៗនេះ តារាសម្តែងស្រីជួរមុខរបស់ប្រទេសថៃ កញ្ញា Kwan Usamanee បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាងឿងឆ្ងល់ និងមានការភ្ញាក់ផ្អើលជាខ្លាំង ពេញទាំងបណ្តាញសង្គមផងដែរ។

ក្នុងនោះដែរ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈនេះ តារាសម្ដែងស្រី កញ្ញា Kwan កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយកម្ហោះដែលគេស្គាល់ថា ជាសេដ្ឋីវ័យក្មេងម្នាក់មានឈ្មោះថា Patrick​ ដោយអ្នកទាំងពីរ ក៏បានប្រើប្រាស់ជីវិតយ៉ាងរីករាយ និងផ្អែមល្ហែមជាមួយគ្នាសឹងតែគ្រប់ពេលវេលាថែមទៀតផង។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ថ្មីៗនេះស្រាប់តែ តារាសម្តែងស្រីរូបនេះ បានUnfollow ហើយថែមទាំងលុបរូបថតជាមួយលោក Patrick ទាំងអស់ចេញពីInstagramរបស់ខ្លួន ដោយក្នុងនោះ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រក៏បាននាំគ្នាសង្ស័យថា តើទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរមានបញ្ហាឬក៏យ៉ាងណា?

យ៉ាងណាមិញ មូលហេតុពិតប្រាកដយ៉ាងនោះមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ អ្នកគាំទ្រ កំពុងទន្ទឹងរង់ចាំស្តាប់ ការបកស្រាយផ្ទាល់ចេញពីមាត់របស់ Kwan ដោយខណៈពេលនេះសូម្បីតែលោក Patrick ក៏បានUnfollow តារាស្រីរូបនេះវិញផងដែរ៕ 

Kwan
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស​ បានUnfollowគ្នា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]