ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់បានមកលេងកន្លែងទឹកធ្លាក់ភ្នំគូលែនជាមួយក្រុមគ្រួសារ ហើយខណៈពេលក្មេងរងគ្រោះបានមកលេងនៅខាងលើ ហើយលោតទឹកទម្លាក់ខ្លួនចុះក្រោម ស្រាប់តែធ្លាក់ចុះត្រូវថ្ម ធ្វើឱ្យថ្មនោះបាក់ចំខ្ទង់ច្រមុះបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចទឹកធ្លាក់ភ្នំគូលែន (ជាន់ទី៣) ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ។
ប្រភពពីប៉ូលិសស្រុកស្វាយលើថា ជនរងគ្រោះមានឈ្មោះ ម៉ូ សា ភេទប្រុស អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ រិន រីក អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ថន ខេន អាយុ២៧ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពីប៉ូលិសស្រុកស្វាយលើប្រាប់នៅរសៀលថ្ងៃទី១៧ មេសានេះថា ករណីក្មេងរងគ្រោះដែលបានមកជាមួយឪពុកម្តាយ និងបងប្អូនដើម្បីដើរលេងកំសាន្តនៅខេត្តសៀមរាប ហើយហួសមកលេងនៅលើខ្នងភ្នំគូលែន មើលទេសភាព និងងូតទឹកលេង រហូតមានមនុស្សស្លាប់ដោយសារលោតទឹកលេងនៅកន្លែងទឹកធ្លាក់ជាន់ទី៣ ពិតជាមានមែន។
ប្រភពបានបន្តថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានលោតទឹកលេងនៅកន្លែងទឹកធ្លាក់ភ្នំគូលែនជាន់ទី៣ ដើម្បីលោតទំលាក់ខ្លួនធ្លាក់ទៅក្រោម ខណៈនោះមិនដឹងកន្លែងកើតហេតុថា ខាងក្រោមមានថ្មនោះទេ ស្របពេលទំលាក់ខ្លួនចុះក៏ត្រូវចំថ្ម បណ្ដាលឲ្យថ្មបាក់ចំខ្ទង់ច្រមុះស្លាប់ភ្លាមៗតែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]