កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកកម្សាន្តដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូងគឺ CJ E & M ទើបតែបានប្រកាស កាលបរិច្ឆេទ និងទីតាំង ការប្រគំតន្រ្តីដ៏ធំមួយ ដែលមានឈ្មោះថា KCON ប្រចាំឆ្នាំនេះ។

កម្មវិធីដ៏ធំនេះ ត្រូវបានគេស្គាល់ថា ជាកម្មវិធីប្រគំតន្រ្តីបែបវប្បធម៌ របស់កូរ៉េ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាប្រទេសធំៗ ដោយមានការចូលរួម ពីសំណាក់តារាកូរ៉េល្បីៗ យ៉ាងច្រើនកុះករ ញ៉ាំងឲ្យកម្មវិធី កាន់តែមានភាពល្បីល្បាញកក្រើក។

សម្រាប់ឆ្នាំនេះដែរ KCON ត្រូវបានគេប្រកាសថា នឹងធ្វើឡើង ៤ដង ចំនួន ៣ប្រទេស គឺនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងប្រទេសជប៉ុន។ នៅថ្ងៃទី ៦ និង ៧ ខែកក្កដា ឆ្នាំ ២០១៩ នៅទីក្រុង New York សហរដ្ឋអាមេរិក។ នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ និងនៅថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុងប្រទេសថៃ។

វត្តមានរបស់តារាល្បីៗ ដែលមកចូលរួម នឹងត្រូវបានប្រកាស ដោយកម្មវិធី ក្នុងពេលឆាប់ៗនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព ក្នុងកម្មវិធីប្រគំតន្រ្តី
រូបភាព ក្នុងកម្មវិធីប្រគំតន្រ្តី
រូបភាព ក្នុងកម្មវិធីប្រគំតន្រ្តី
រូបភាព ក្នុងកម្មវិធីប្រគំតន្រ្តី
រូបភាព ក្នុងកម្មវិធីប្រគំតន្រ្តី
រូបភាព ក្នុងកម្មវិធីប្រគំតន្រ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]