កូរ៉េខាងត្បូង ៖ ពញ្ញាក់អារម្មណ៍ខ្លាំង មិនមែនលេងសើចទេ តារាចម្រៀងប្រុស Heechul សមាជិកក្រុម Super Junior ដែលកន្លងមក តែងតែបង្ហាញខ្លួនជា ពិធីករ នៅក្នុងកម្មវិធីធំៗ ល្បីៗ ជាច្រើនដងរួចមកហើយ។ ពេលនេះស្រាប់តែ បង្ហើបព័ត៌មានថា លោកកំពុងត្រៀមនឹងបញ្ចេញ អាល់ប៊ុមចម្រៀងទោល ជាលើកដំបូងរបស់ខ្លួន។

ដំណឹងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ Kpop ភ្ញាក់ផ្អើល និងរំភើបចិត្តមិនតិចនោះទេ។

នេះបើយោងតាម ក្រុមការងារ Label SJ បាននិយាយថា Heechul នឹងធ្វើការបង្ហាញខ្លួន ជាតារាចម្រៀងទោលលើដំបូង នៅថ្ងៃទី ២៤ ខែមេសា ខាងមុខនេះ ជាមួយនឹងបទចម្រៀងថ្មី ដែលមានចំណងជើងថា Old Movie។ បទនេះដែរ គឺជាស្នាដៃនិពន្ធបទភ្លេងរបស់ អតីតសមាជិកក្រុម Super Junior គឺលោក Donghae។

មិនត្រឹមតែប៉ុណ្ណោះទេ Heechul ថែមទាំងមានគម្រៀង នឹងរៀបចំកម្មវិធី ការប្រគំតន្ត្រីថ្មីមួយ ដើម្បីសាងភាពរីករាយ ដល់អ្នកគាំទ្ររបស់លោក ថែមទៀតផង។ កម្មវិធីដ៏រីករាយនេះ មានឈ្មោះថា HEETalk ដែលលោកនឹងធ្វើការសម្ដែងបទថ្មី នៅទីនោះតែម្ដង គឺនៅថ្ងៃទី ៤ និង ទី៥ ឧសភា ខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]