ម៉ាឡេស៊ី៖ យោងតាមប្រភពច្បាស់ការណ៍មួយបានរកឃើញថា អូស្រ្តាលីបានបោះចោលកាកសំណល់ប្លាស្ទិចជាច្រើនចូលក្នុងប្រទេសម៉ាឡេស៊ី។

អស់រយៈពេល ២០ឆ្នាំមកហើយ ដែលប្រទេសអូស្រ្តាលីត្រូវពឹងផ្អែកលើប្រទេសចិន និងបានបញ្ជូនសំរាម ឬកាកសំណល់ប្លាស្ទិចជាង ១២៥,០០០តោនចូលក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ចាប់តាំងពីប្រទេសចិនបានបញ្ឈប់ការទទួលកាកសំណង់ប្លាស្ទិចតាំងពីខែមករា ឆ្នាំ២០១៨មក។ អូស្រ្តាលីបានស្វែងរកកន្លែងបោះចោលសំរាមថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ីតែម្តង។ 

រូបតំណាង

ដូច្នេះត្រឹមរយៈពេលមួយពព្រិចភ្នែកសោះ ប្រទេសម៉ាឡេស៊ី បានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសដែលនាំចូលកាកសំណល់ប្លាស្ទិចដ៏ធំបំផុតក្នុងពិភពលោក។ ដោយក្នុងនោះប្រទេសអូស្រ្តាលីបានបោះចោលសំរាម ឬកាកសំណល់ប្លាស្ទិចប្រមាណ ៧១,០០០តោនក្នុងរយៈពេល ១២ខែនេះ ហើយវាបានជួយជំរុញឱ្យមានការកែច្នៃប្លាស្ទិកខុសច្បាប់ជាច្រើន ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាជននៃប្រទេសម៉ាឡេស៊ីជាខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីទូរទស្សន៍ 60 Minutes Australia ក៏បានគូសបញ្ជាក់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីបរិស្ថានរបស់ប្រទេសម៉ាឡេស៊ីគឺអ្នកស្រី Yeo Bee Yin ដែលបានបិទរោងចក្រកែច្នៃប្លាស្ទិកខុសច្បាប់ចំនួន ១៥០កន្លែងចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ។ 

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី 60 Minutes រដ្ឋមន្រ្តីរូបនេះបានថ្លែងថា ខណៈមានកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់បញ្ហានេះ លោកស្រីបានសារភាពថា ម៉ាឡេស៊ីមិនមានធនធានគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការជួញដូរកាកសំណល់ប្លាស្ទិកដោយខុសច្បាប់របស់ប៉ូលិសនោះទេ។

រូបតំណាង
លោកស្រី Yeo Bee Yin

ដោយលោកស្រីបានថ្លែងថា៖

«ខ្ញុំចង់បញ្ជូនកាកសំណល់ប្លាស្ទិចទាំងអស់ត្រលប់ទៅប្រទេសដើមគេវិញ ហើយត្រូវតែឱ្យអ្នក (អូស្រ្តាលី) ដោះស្រាយបញ្ហាដោយខ្លួនអ្នកផ្ទាល់។»

លោកស្រីបានបន្ថែមទៀតថា៖

«ខ្ញុំមិនបន្ទាសប្រជាជនអូស្រ្តាលីទូទៅនោះទេ។ ខ្ញុំគិតថាមនុស្សភាគច្រើនគឺមិនដឹងថាមានរឿងអ្វីកំពុងតែកើតឡើងនោះទេ។ ប៉ុន្តែឥឡូវនេះ យើងដឹងថាកំពុងតែមានរឿងអ្វីកើតឡើងហើយ ដូច្នេះយើងត្រូវការដំណោះស្រាយ។» 

គួរឱ្យដឹងផងដែរ អូស្រ្តាលីមិនមែនជាប្រទេសតែមួយគត់ដែលធ្វើសកម្មភាពបែបនេះទេ។ ជាក់ស្តែងយោងតាមរបាយការណ៍មួយទើបតែបានបោះពុម្ភកាលពីខែកញ្ញា ឆ្នាំ២០១៨ បានបង្ហាញថា ប្រទេសម៉ាឡេស៊ីក្លាយទៅជាកន្លែងចាក់សំរាមនៃកាកសំណល់ប្លាស្ទិចសម្រាប់ប្រទេសមួយចំនួនផ្សេងទៀត រួមមានប្រទេសនូវែលសេឡង់ និងប្រទេសអង់គ្លេសជាដើម៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]