កំពង់ឆ្នាំង៖ នេះពិតជាមោទនភាពខ្លាំងណាស់ ដែលមានការច្នៃប្រឌិតដ៏អស្ចារ្យពីក្រុមហ៊ុនប៊ូសស្ត្រង នៅមហាសង្ក្រាន្តឆ្នាំថ្មីទឹកដី ខេត្តកំពង់ឆ្នាំងឆ្នាំនេះ ដោយមានការយកកំប៉ុងប៊ូសស្ត្រងជាង៥០០០កំប៉ុងមកធ្វើអក្សរឈ្មោះខេត្តកំពង់ឆ្នាំង យ៉ាងធំស្កឹុមស្កៃនៅមុខសាលាខេត្តកំពង់ឆ្នាំង។

សូមរំលឹកផងដែរថា កាលពីឆ្នាំមុន ប៊ូសស្ត្រងបានរៀបចំសង្ក្រាន្ត ដ៏ធំមហិមានេះនៅទឹកដីខេត្តកំពង់ឆ្នាំងម្ដងរួចមកហើយ ហើយក៏មានការចូលរួមនឹងគាំទ្រយ៉ាងច្រើនកុះករដល់ទៅរាប់ម៉ឺននាក់។ 

ដោយឡែកឆ្នាំនេះ ក៏មានការរៀបចំឡើងម្ដងទៀតហើយ ក៏ធំមហិមាជាងឆ្នាំមុនទៅទៀតរហូតមានការប្រគំតន្ត្រី បែបប្រពៃណីដ៏ធំមហិមាចំនួនបីថ្ងៃទៀតផង ដែលមានសុទ្ធតែកំពូលតារាល្បីៗប្រចាំផលិតកម្មហង្សមាសផងដែរ។ 

ក្នុងមហាសង្ក្រាន្តឆ្នាំថ្មីនេះផង ក្រុមហ៊ុនប៊ូសស្ត្រង បានច្នៃប្រឌិតយកកំប៉ុងដ៏ល្អឯករបស់ខ្លួនមកធ្វើជាអក្សរឈ្នោះ ខេត្តកំពង់ឆ្នាំងដូចឆ្នាំមុនដែរតែធំជាងឆ្នាំមុន និងកាន់តែស្រស់ស្អាតជាងឆ្នាំមុនទៅទៀត រហូតប្រើកំប៉ុងអស់ដល់ទៅជាង៥,០០០កំប៉ុង ហើយវាមានប្រវែងជាង១០ម៉ែត្រ និងកំពស់ជិត៤ម៉ែត្រឯណោះ។ 

គេសង្កេតឃើញថា មានបងប្អូនយើងជាច្រើន បានមកថតរូបទុកជាអនុស្សាវរីយ៍ជាមួយអក្សរឈ្មោះ ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងពីកំប៉ុងប៊ូសស្ត្រង ទាំងទឹកមុខត្រេកអរញញឹមញែមគ្រប់ៗគ្នា សូម្បីតែអ្នកដែលជិះកាត់តំបន់នេះ ក៏មិនអាចរំលងមិនមកចូលថតរូបទុកជាអនុស្សាវរីយ៍បានឡើយ។

សម្រាប់បងប្អូន ដែលមានបំណងចងបន្ធូរអារម្មណ៍និងដើរលេងកម្សាន្ត ថ្ងៃចូលឆ្នាំថ្មីនេះអាចមកចូលរួមលេងកជាមួយមហាសង្ក្រាន្តប៊ូសស្ត្រងទឹកដីខេត្តកំពង់ឆ្នាំងបានពិតជាសប្បាយមិនខកបំណងទេ។ 

បងប្អូន ថតរូបទុកជាមួយអក្សរឈ្មោះ ខេត្តកំពង់ឆ្នាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]