ភ្នំពេញ៖ តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជាទៅច្រៀងរាំជាមួយពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២០ មេសា នេះហើយ អមដោយតារាល្បីៗពីកម្ពុជាប្រមាណជាង ១០ រូបផ្សេងគ្នា។ សង្ក្រាន្តនៅកូរ៉េឆ្នាំនេះត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុនក្រោមទុនពីក្រុមហ៊ុនយក្ស ឡេង ណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗឱ្យទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ។

យ៉ាងណាមិញសង្ក្រាន្តឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះក៏ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ ព័ត៌មានផ្លូវការបានអះអាងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ និងដៃគូសហការនៅក្នុងឆ្នាំនេះនឹងធ្វើសង្ក្រានជូនដល់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទ្រង់ទ្រាយធំណាស់ ដោយគម្រោងនេះនឹងមានបងប្អូនខ្មែររហូតដល់រាប់មុឺននាក់ចូលរួមរាំលេង ដើម្បីបង្កើតព្រឹត្តិការណ៍រាំលេងជាប្រវត្តិសាស្ត្រធំមួយនៅក្នុងសង្ក្រាន្តនោះ។ 

សង្ក្រាន្តសប្បុរសធម៌

តារាចម្រៀងល្បីល្បាញកញ្ញា ឡូរ៉ាម៉ម និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថានឹងធ្វើឱ្យកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីឱ្យបងប្អូនខ្មែរជាពលករនៅក្នុងប្រទេសកូរ៉េបានសប្បាយរីករាយ។ ហេតុផលដែលសង្ក្រាន្តនៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងនៅងថ្ងៃទី ២០ មេសា ក្រោយការប្រារព្ធចូលឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ក៏ព្រោះតែក្នុងប្រទេសនោះមិនមានការអនុញ្ញាតិឱ្យឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើសយកថ្ងៃអាទិត្យជាការប្រារព្ធសង្ក្រាន្តធំ ក្នុងទីក្រុងប៊ូសាន ដោយក្រៅតែពីច្រៀងរាំក៏មានការលេងល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរសម្ដែងជូនបងប្អូនទស្សនាផងដែរ។

តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមានកញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញា យូរី លោក Bmo លោក ប៉ែន ចំរ៉ុង និងតារាល្បីៗចាស់ក្មេងជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាន្តនេះគម្រោងនឹងប្រមូលមូលនិធិជូនដល់គន្ធបុប្ផា ដោយមានការរំពឹងថានឹងកក្រើកមិនចាញ់កាលលោក ព្រាប សុវត្ថិ ទៅបង្ហាញខ្លួនកាលពីឆ្នាំមុនឡើយ៕ 

កញ្ញា ឡូរ៉ាម៉ម
កញ្ញា ឡូរ៉ាម៉ម
កញ្ញា ឡូរ៉ាម៉ម
ក្រុមសិល្បៈចេញទៅសម្តែងលើកមុន
ព្រាប សុវត្ថិ ចេញទៅសម្តែងលើកមុន
ព្រាប សុវត្ថិ ចេញទៅសម្តែងលើកមុន
អ្នកគាំទ្រនៅកូរ៉េ
អ្នកគាំទ្រនៅកូរ៉េ
អ្នកគាំទ្រនៅកូរ៉េ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]