ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីផ្ទុះធុងហ្គាសបំពាក់លើរថយន្តស៊េរីទំនើប LEXUS GS470 បណ្តាលអោយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យបុរសម្នាក់ជាតៃកុងរថយន្តបានរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ និងឆេះរាលដាលខូចខាតរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខកណ្តាល 2B-1385 និងម៉ូតូមួយគ្រឿងទៀត ព្រមទាំងរាលដាលដល់ផ្ទះលក់សម្ភារក្មេងលេង(គ្រឿងជ័រ) មួយកន្លែងផងដែរ ហើយត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ ។
ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០១រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) មាត់ស្ទឹងតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ យ៉ាងណាមិញមនុស្សដែលត្រូវឆេះរលាកពេញខ្លួនប្រាណនោះកំពុងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះលក្ខណបឋមតាមជាក់ស្តែងសិនប៉ុណ្ណោះ ដោយកំពុងរង់ចាំរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យកើតមានអគ្គិភ័យនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់អោយដឹងនៅឡើយទេ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]