ហុងកុង៖ កាលពីសប្តាហ៍មុន តារាសម្តែងហុងកុងលោក Jazz Lam បានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍ មួយឆ្នាំជាមួយនឹងឧត្តមភរិយាអ្នកនាង Kary Dong ដែលក្នុងនោះរម្លឹកហ្វេននឹកឃើញដល់ពិធីរៀបមង្គលការដ៏អធិកអធម ដែលមានភ្ញៀវចូលរួមជាង ៦០០នាក់ រួមទាំងតារាល្បីៗជាច្រើនដួងផ្សេងៗទៀត។

យោងតាមគណនីហ្វេសប៊ុកលោក Lam បានបង្ហោះរូបថតជាភរិយាដោយសរសេរថា៖

«បងពិតជាស្រលាញ់អូនខ្លាំងណាស់។» 

លោក Jazz Lam និងភរិយា

ទន្ទឹមគ្នាដែរ មានរឿងដ៏គួរឱ្យហួសចិត្តមួយបានកើតឡើង ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន។ ដោយក្នុងនោះយោងតាមសារព័ត៌មានចិនមួយបានឱ្យដឹងថា លោក Lam ធ្លាប់សរសេររឿងមួយ ដែលទាក់ទិនទៅនឹងភ្ញៀវប្រុសម្នាក់ ដែលមកហូបការលោក ប៉ុន្តែចងដៃត្រឹមតែ ៣០០ដុល្លារហុងកុង (ប្រមាណ ៣៨.២៥ដុល្លារអាមេរិក) តែប៉ុណ្ណោះ។

ពេលនោះលោកបាននិយាយថា៖

«ទឹកចិត្តរបស់លោកធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាននោះទេ» (និយាយបែបឌឺឌង) 

យ៉ាងណាមិញ ភ្ញៀវម្នាក់នោះបានអះអាងថា ខ្លួនចាំបានថាខ្លួនបានចងដៃ ៥០០ដុល្លារហុងកុង (៦៣.៧៥ ដុល្លារអាមេរិក) នៅក្នុងអាំងប៉ាវក្រហម ហើយលោកពិតជាសូមទោស ប្រសិនបើអ្វីដែលលោក Lam និយាយពិតជាពាក្យពិត។

លោក Jazz Lam និងភរិយា

ដោយឡែក លោក Lam បានតបវិញថា៖

«ខ្ញុំគិតថា លោកភ័ណ្ឌច្រលំហើយ ប៉ុន្តែវាមិនអីទេ។ លុយ ៣០០ដុល្លារហុងកុងគឺជាទឹកចិត្ត ហើយប្រសិនបើលោកអត់លុយ ក៏មិនអីដែរ។ ខ្ញុំអាចប៉ាវលោកញុំាបាន។»

«ប៉ុន្តែរឿងដែលគួរឱ្យអស់សំណើចនោះគឺថា លោកបានផ្ញើសារមករកខ្ញុំតាមហ្វេសប៊ុកថា លោកចង់ចូលរួមពិធីមង្គលការខ្ញុំ.....ហើយនេះគឺជាលទ្ធផលដែលខ្ញុំទទួលបាន។ អីចឹងបានវាធ្វើឱ្យខ្ញុំ និងប្រពន្ធខ្ញុំសើចនោះ។»

«យើងមិនអាចយកលុយមកវាស់វែងទឹកចិត្តបានទេ ប៉ុន្តែបើលោកមានបញ្ហារឿងលុយកាក់ ខ្ញុំអាចប៉ាវលោកបាន។» 

គួរឱ្យដឹងផងដែរ លោក Jazz Lam គឺជាតារាកំប្លែងហុងកុង ដែលមានប្រជាប្រិយភាពម្នាក់ ហើយលោកពិតជាបានបញ្ជាក់ថារឿងនេះគឺជារឿងពិតប្រាកដមែន ប៉ុន្តែវាមិនសំខាន់នោះទេ។

លោក Jazz Lam និងភរិយា

លោកបានបន្ថែមទៀតថា៖

«ខ្ញុំមិនចង់និយាយច្រើនទៀតទេ មិនអីចឹង មិត្តភក្កិខ្ញុំនឹងមានអារម្មណ៍ខ្មាសគេ។ គេបានប្រាប់ខ្ញុំថា គេមិនដឹងហាងឆេងចំណងដៃនៅលើទីផ្សារ ហើយខ្ញុំបាននិយាយថា មិនអីទេ វាមិនសំខាន់ទេ។»

បន្ថែមពីនេះទៀត លោកបាននិយាយថា៖

«យ៉ាងណាមិញ គេមិនមែនជាមិត្តភក្កិផ្ទាល់របស់ខ្ញុំនោះទេ។ គេគ្រាន់តែជាមិត្តភក្កិរបស់មិត្តភក្តិខ្ញុំតែប៉ុណ្ណោះ៕» 

សារឆ្លងឆ្លើយរបស់លោក Jazz Lam និងមិត្តភក្កិម្នាក់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]