ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា មានសេចក្ដីរីករាយសូមជម្រាបជូនអតិថិជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ នេះតទៅ លោកអ្នកអាចធ្វើប្រតិបតិ្តការទូទាត់ទឹកភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) តាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត បានដោយឥតគិតថ្លៃ។ ការផ្ដល់ជូនដ៏ពិសេសនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់ប្រាសាក់។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ថា៖

«ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់អតិថិជន ប្រាសាក់បានធ្វើការផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាទូទាត់ទឹកភ្លើង ផ្ទេរប្រាក់ និងផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code)។ រាល់ប្រតិបត្តិការទាំងអស់នេះ គឺអាចធ្វើឡើងដោយមិនគិតថ្លៃ។ ដូច្នេះអតិថិជនអាចរីករាយចាត់ចែងសាច់ប្រាក់របស់ខ្លួនតាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្ដាហ៍»។
ហ្រ្វី ហ្រ្វី ហ្រ្វី ពីប្រាសាក់

លោក សូនី បន្តទៀតថា៖

«ចំពោះអតិថិជន ដែលមិនទាន់បានបើកគណនីជាមួយប្រាសាក់ សូមមេត្តារួសរាន់ឡើង! លោកអ្នកនឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការភ្ជាប់សេវាធនាគារចល័ត ដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការផ្សេងៗបានដោយស្រួល លឿនរហ័ស និងសុវត្ថិភាព»។
ហ្រ្វី ហ្រ្វី ហ្រ្វី ពីប្រាសាក់
ហ្រ្វី ហ្រ្វី ហ្រ្វី ពីប្រាសាក់

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬចូលទៅកាន់ www.prasac.com.kh 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]