បរទេស៖ ការប្រកួត UEFA Champions League បានបញ្ចប់វគ្គ ៨ក្រុមជើងទី១ហើយនៅសប្តាហ៍នេះ។ ប៉ុន្តែលោកអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ក្រុម FC Barcelona កំពុងស្ថិតនៅក្នុងទម្រង់លេងដ៏អស្ចារ្យមួយនារដូវកាលនេះផ្ទាល់ បន្ទាប់ពីខកចិត្ត ៣រដូវកាលជាប់គ្នា ដោយឡើងមកបានត្រឹមតែវគ្គ ៨ក្រុមចុងក្រោយ។ ប៉ុន្តែយ៉ាងណាមិញ នារដូវកាលនេះ Baercelona មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តទៀតឡើយ ខណៈដែលទើបតែយកឈ្នះក្រុម Manchester United ១-០ ក្តៅៗកន្លងទៅ។

ការប្រកួតរវាង Barcelona ជាមួយ Spurs
ការប្រកួតរវាង Barcelona ជាមួយ Inter Milan

បន្ទាប់ពីយកឈ្នះក្រុម Man UTD រួចរាល់ Barcelona ក៏កំពុងតែមានកំណត់ត្រាល្អមួយនៅ UCL នារដូវកាលនេះ គឺជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ សម្រាប់ការប្រកួត ៩ប្រកួតកន្លងទៅនេះ។ ឆ្លងកាត់ការប្រកួតកន្លងទៅនេះ Barcelona មានស្ថិតិឈ្នះ ៦ និងស្មើ ៣ ដែលជាស្ថិតិល្អបំផុតសម្រាប់រដូវកាលនេះ ក្រោយធ្លាក់ចេញពី Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយកាលពីរដូវកាលមុន។

គួរបញ្ជាក់ថា បើទោះបីជា Barcelona កំពុងនាំមុខ Man UTD ១-០ កាលពីជើងទី១ យ៉ាងណាក្តី ប៉ុន្តែក្លិបកំពូលតារាងអេស្ប៉ាញមួយនេះ ត្រូវមានកិច្ចការធ្ងន់បន្ថែមនៅជើងទី២ ក្នុងការស្វាគមន៍ក្រុមបិសាចក្រហម នៅកីឡដ្ឋាន Camp Nou នាថ្ងៃទី ១៧ ខែមេសាខាងមុខនេះ៕ 

ការប្រកួតរវាង Barcelona ជាមួយ Lyon
ការប្រកួតរវាង Barcelona ជាមួយ Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]