កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រាកដជា ធ្លាប់បានជ្រាបរួចមកហើយ ពីភាពល្បីល្បាញរបស់ ក្រុមចម្រៀង Kpop កូរ៉េ មួយក្រុម ដែលកំពុងពេញនិយមខ្លាំង នៅទូទាំងពិភព គឺ BTS ដែលថ្មីៗនេះ ពួកគេទើបតែបានបំបែកកំណត់ត្រាថ្មី សម្រាប់វិស័យ Kpop ដោយការលក់អាល់ប៊ុម បានច្រើនបំផុត លើសពីការរំពឹងទុក។

ជាការពិតណាស់ នេះបើគិតត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ គឺមួយថ្ងៃមុនពេលដែល ក្រុមចម្រៀងប្រុសរូបនេះ វិលត្រឡប់មកវិញជាផ្លូវការ អាល់ប៊ុម​ចម្រៀងថ្មីរបស់ពួកគេ ទទួលបានការកម្ម៉ង់ទុក ដល់ទៅជាង ៣ លានបន្ទះឯណោះ។

ចំនួននេះ ជាចំនួនខ្ពស់បំផុត ដែលពួកគេបានបំបែកកំណត់ត្រា សម្រាប់អាល់ប៊ុមចាស់របស់ខ្លួន គឺអាល់ប៊ុម LY Answer ដែលមានអ្នកកម្មង់ទិញ ចំនួន ១,៥១១,៩១០ បន្ទះ ប៉ុន្តែសម្រាប់អាល់ប៊ុបថ្មី Map of the Soul: Persona នេះ គឺមានអ្នកកម្ម៉ង់ទិញចំនួន រហូតដល់៣,០២១,៨២២ បន្ទះ។

អ្វីដែលកាន់តែ គួរឲ្យរំភើបជាងនៅទៅទៀតនោះគឺ ពួកគេកំពុងតែចាប់ផ្ដើម ការសម្ដែងនៅលើឆាកតន្រ្តីធំៗ នៅសហរដ្ឋអាមេរិក សារជាថ្មីម្ដងទៀតហើយ សម្រាប់​បទចម្រៀងថ្មី ក្នុងអាល់ប៊ុមថ្មី ដែលនឹងចេញឆាប់ៗខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]