ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងលំដាប់ជួរមុខប្រចាំប្រទេសថៃនាង Kimmy Kimberley បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយឃើញនាងបង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញពីការផាត់មុខស្ទីលបែបថ្មី ដែលនាង មិនដែលធ្វើពីមុននោះទេ។

ក្នុងនោះដែរ នាង Kimberley បានបង្ហោះដោយភ្ជាប់ជាមួយ Caption ថា៖ “ Rum, Pum, Pum, Pum, Pum, Pum, Pum” ដែលធ្វើឲ្យអ្នកគាំទ្រគិតថា ស្ទីលផាត់មុខប្លែកនេះ Kimberley ប្រាកដជាផាត់តាមនាង Lisa ក្រុម BLACKPINK ក្នុងបទ “Kill This Love” ជាមិនខាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រសង្កេតឃើញថា ក៏មានតារាល្បីស្រីៗមួយចំនួន បានចូលមក Comment ដូចជា Taew បានសរសេរពាក្យថា “Lisa” ចំណែកឯ Margie Rasri វិញ បានសរសេរសរសើរ Kimberley ថា “ឯងពិតជាមើលទៅដូច Lisa ណាស់”

យ៉ាងណាក្តី ចំពោះអ្នកគាំទ្រវិញ បាននាំគ្នាសរសើរតារាស្រីរូបនេះ មិនដាច់ពីមាត់នោះទេ ព្រោះថាការតុបតែងខ្លួនរបស់នាងម្តងនេះ ពិតជាស្អាតប្លែក ហើយថែមទាំងស្រដៀង Lisa ក្រុម BLACKPINK ថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lisa
Lisa
Kimberley
Lisa ក្នុងបទ «Kill This Love»
Lisa ក្នុងបទ «Kill This Love»
Kimberley ផាត់មុខតាម Lisa
Kimberley ផាត់មុខតាម Lisa
Kimberley ផាត់មុខតាម Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]