ភ្នំពេញ៖ នៅតែប៉ុន្មានថ្ងៃខាងមុខទៀតទេ ពិធីបុណ្យអបអរចូលឆ្នាំខែ្មរប្រពៃណីជាតិនឹងខិតជិតមកដល់ហើយ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០១៩។ ក្នុងឱកាសនេះដែរ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ស្ថិតក្នុងបរិវេណទីធ្លាបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំងនេះតែម្តង ដោយក្រុមការងារនៅគ្រប់ស្ថាប័ននានា កំពុងតែរៀបចំស្តង់ និងការរចនាតាមបែបប្រពៃណីខ្មែរ ដើម្បីទទួលបងប្អូនក្នុងការចូលរួមកម្សាន្តសប្បាយ។ ដែលមហាព្រឹត្តិការណ៍មួយនេះ នឹងចាប់ផ្តើមថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩ នេះហើយ។

សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង

ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ក៏បានត្រៀមខ្លួនសារជាថ្មីម្តងទៀតសម្រាប់បងប្អូន ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ។ មកដល់ពេលនេះការរៀបចំទីតាំងនីមួយៗដោយមានការរចនាម៉ូតតាមបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតប្លែកៗ ដែលជាទីគួរចាប់អារម្មណ៍ក្នុងបរិវេណ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មីផងដែរ គឺបានប្រហែលជាង ៦០ ភាគរយហើយ។
ក្នុងទីតាំងមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រងនេះផងដែរ បងប្អូននឹងបានជួបជាមួយ៖
១. ក្លោងទ្វាជ្រូក
២. អក្សរកំពង់ឆ្នាំងធ្វើពីកំប៉ុងប៊ូសស្ត្រង
៣. រូបឆ្នាំងយក្សធ្វើពីកំប៉ុងប៊ូសស្ត្រង
៤. ឆាកតន្ត្រីដ៏ធំមហិមាប៊ូសស្ត្រង
៥. ទីធ្លារាំលេងកម្សាន្ត និងបាញ់ទឹក
៦. ក្លោងទ្វាសង្រ្កាន្តឆ្នាំថ្មី
៧. ក្រមាវេហា
៨. ឆ្នាំងដីចំបើង
៩. ផ្ទះស្បូវ
១០. ភូមិទេសភាពស្រុកស្រែ
១១. ភូមិលង្វែក
១២. ភូមិអូនអ៊ូក បងអ៊ូក
១៣. ភូមិក្អមឆ្នាំង
១៤. ភូមិថតរូប
១៥. ភូមិតម្បាញ
១៦. ភូមិចម្រៀង

សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រង នៅកំពង់ឆ្នាំង

ភាពទាក់ទាញទាំងនេះបានធ្វើឲ្យបងប្អូន អាចមានឱកាសថតរូបទុកជាអនុស្សាវរីយ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយ៉ាងសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិដើម្បីបង្កើនមិត្តភាពកាន់តែល្អ និងកាន់តែស្និទ្ធស្នាលជាងមុន ព្រមទាំងបន្សល់ទុកអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ មិនតែប៉ុណ្ណោះទេ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី នឹងបង្កើនទស្សនីយ៍ភាពប្លែកៗអស្ចារ្យជាច្រើនទៀតសម្រាប់អ្នកកំពង់ឆ្នាំងឲ្យកាន់តែសប្បាយខ្លាំងជាងមុន និងយូរជាងមុនបន្ថែមទៀត ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ដោយបងប្អូននឹងបានជួបកំពូលតារាល្បីៗប្រចាំផលិតកម្មធំៗផងដែរក្នុងការប្រគំតន្ត្រីដ៏ធំមហិមាទាំងបីរាត្រី គឺនៅថ្ងៃទី ១៤-១៥-១៦ ខែមេសានេះ។ លោកអ្នកនឹងបានចូលរួមរាំកម្សាន្តតាមចង្វាក់ប្រពៃណី និងមានល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលនាំមកជូនជាពិសេសផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង។ អញ្ជើញចូលរួមទាំងអស់គ្នាដោយសេរី ពិសេសបំផុតបងប្អូននឹងបានភ្លក្សរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រងក្នុងទឹកដីខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]