បរទេស៖ ក្រោយការបញ្ចប់ជើងទី១ នៃការប្រកួត UEFA Champions League កីឡាករចំនួន ៤រូបត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់ជាប់ជាកីឡាករប្រចាំសប្តាហ៍របស់ UEFA (UEFA Player of the Week)។ កីឡាករទាំង ៤រូបនោះរួមមាន Frenkie De Jong, Son Heung-Min, Roberto Firmino និង Gerrad Pique។

បេក្ខភាពទាំង ៤ដែល UEFA ជ្រើសរើស

Frenkie De Jong បង្ហាញទម្រង់លេងដ៏ល្អជាមួយ Ajax ដោយស្ថិតិប៉ះបាល់ជោគជ័យ ៩១% និងដណ្តើមបាល់ពីគូប្រជែងសរុប ១៧លើក ក្នុងការបង្ហាញខ្លួនពេញ ៩០នាទី។ ដោយឡែក Roberto Firmino ជាប់ជាបេក្ខភាព UEFA Player of the Week បន្ទាប់ពីបានរួមចំណែកយ៉ាងសំខាន់ ក្នុងជ័យជម្នះរបស់ Liverpool ទៅលើ Porto ដោយធ្វើបានសម្រេចគ្រាប់បាល់មួយគ្រាប់ និងបញ្ជូនបាល់ឱ្យខ្សែការពារ Keita ស៊ុតមួយគ្រាប់ផងដែរ។ មិនខុសគ្នាពី Firmino កីឡាករកូរ៉េ Heung-Min Son ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ Spurs មួយគ្រាប់នៅឯកីឡដ្ឋានថ្មីរបស់ខ្លួន។ សម្រាប់ជ័យជម្នះរបស់ Barcelona យប់មិញនេះ Pique បានរួមចំណែកយ៉ាងសំខាន់ក្នុងការបិទខ្សែប្រយុទ្ធល្អរបស់ Man UTD និងជួយរក្សាសំណាញ់ទី (Clean Sheet) នាការប្រកួតជើងទី១ នេះផងដែរ៕

ចុះចំណែកប្រិយមិត្តវិញ យល់ថាកីឡាករណាម្នាក់សាកសមជាកីឡាករប្រចាំសប្តាហ៍របស់ UEFA ?

កីឡាករ​ Gerrad Pique
កីឡាករ Frenkie De Jong
កីឡាករ Heung-Min Son
កីឡាករ Roberto Firmino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]