ចិន៖ បើនិយាយពីតារាសម្តែងជនជាតិចិនលោក Stephen Chow ហៅ Tinfy ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំមិនភ្លេចនោះទេ ព្រោះថាតារាសម្តែងរូបនេះ ពិតជាធ្វើឲ្យមហាជនមិនតិចនាក់នោះទេ ជក់ចិត្តនិងផ្ទុះសំណើចនឹងការសម្តែងរបស់លោក។

យ៉ាងណាមិញ សព្វថ្ងៃនេះលោក Stephen Chow គឺជាតារាសម្តែងមួយរូប ដែលគេចាត់ទុកថា ជាបុគ្គលម្នាក់ជោគជ័យខ្លាំង ក្នុងអាជីពសិល្បៈក៏ដូចជាមុខជំនួយ ព្រោះថាសព្វថ្ងៃនេះបើទោះជាវ័យរបស់លោក កាន់តែជ្រេទៅហើយក្តី ក៏ប៉ុន្តែរូបលោកត្រូវបានគេដឹងថា នៅសល់លុយរាប់រយលានដូល្លារឯណោះ នៅក្នុងគណនីធនាគាររបស់ខ្លួន។

ដោយឡែកបើងាកមកមើលជីវិតបែបឯកជន របស់តារាសម្តែងរូបនេះវិញ បានកំពុងនឹងធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនភ្ញាក់ផ្អើល ព្រោះថាបើទោះជាបច្ចុប្បន្ននេះ លោកមានលុយរាប់រយលានដូល្លារក្តី ក៏ប៉ុន្តែលោកបែរជាប្រើជីវិតយ៉ាងសាមញ្ញបំផុត ដោយរូបលោកតែងតែជិះកង់ស៊េរីចាស់របស់ខ្លួន ជាញឹកញាប់នៅតាមដងផ្លូវ ហើយរូបលោកតែងតែញ៉ាំអាហារនៅហាងល្បីៗធម្មតា និងនៅពេលខ្លះ លោកញ៉ាំអាហារនៅផ្ទះប៉ុណ្ណោះ។

លើសពីនេះទៅទៀតនោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនិយាយស្ទើរមិនចេញ នៅពេលដែលដឹងថា សព្វថ្ងៃលោក Stephen មានភាពជោគជ័យ និងមានវ័យជ្រេដល់ ៥៦ ឆ្នាំ ក៏ដោយ ប៉ុន្តែរូបលោកមិនទាន់បានរៀបការជាមួយនារីណាម្នាក់នោះទេ។

យ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីអនាគត់របស់លោកយ៉ាងខ្លាំង ព្រោះរូបលោកមានវ័យជ្រេមិនធម្មតានោះទេ។ ម៉្យាងវិញទៀត អ្នកគាំទ្រមួយចំនួនបាននិយាយថា បើរូបលោកមិនរៀបការបែបនេះ ប្រហែលជាពេលដែលលោកចាស់ទៅ លោកនឹងប្រើលុយទាំងអស់ សម្រាប់បរិច្ចាគជាមិនខាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]