តៃវ៉ាន់៖ បណ្តាអ្នកនិយមលេងអ៊ីនធើណែតមួយភាគធំ ប្រាកដជាធ្លាប់បានស្គាល់ នូវកូនភ្លោះស្រី១គូដ៏ស្រស់ស្អាត និងល្បីបំផុតនៅតៃវ៉ាន់ ដែលគ្រប់គ្នាស្គាល់ឈ្មោះថា Sandy និង Mandy

ជាការពិតណាស់ តារាស្រីវ័យក្មេងទាំងពីរដួងនេះ ត្រូវបានមហាជនទូទាំងពិភពលោក ស្គាល់នាងតាំងពីនៅវ័យតូចៗមកម៉្លេះ ដោយពួកគេនិយមចូលចិត្តរាំCover តាមបទចម្រៀងល្បីៗ និងចូលចិត្តស្លៀកពាក់តុបតែងខ្លួនដូចៗគ្នា ដែលធ្វើឲ្យមហាជនតែងតែ មានការច្រឡំរវាងអ្នកទាំងពីរតែម្តង។

តួយ៉ាង កាលពីថ្មីៗនេះផងដែរ បងប្អូនស្រីភ្លោះដ៏ស្រស់ស្អាត Sandy និង Mandy មួយគូនេះ ក៏បានបទCover រាំតាមបទចម្រៀងថ្មីរបស់ក្រុម Blackpink ដែលមានចំណងជើងថា «Kill This Love» ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មហាជន ពោលគឺមកទល់ពេលនេះ មានអ្នកចូលមើលវីដេអូបង្ហាញក្បាច់រាំរបស់អ្នកពីរ រហូតដល់ទៅ១លានដងទៅហើយ។

ជាក់ស្តែង តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យឃើញថា តារាស្រីកូនភ្លោះទាំងពីរដួងនេះ បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ដូចគ្នា រហូតធ្វើឲ្យអ្នកទស្សនាមិនអាចបែងចែកឡើយថា ម្នាក់ណាជាSandy និងម្នាក់ណាជា Mandy លើសពីនេះទៅទៀតនោះ អ្នកទាំងពីរក៏បានបញ្ចេញក្បាច់រាំយ៉ាងទាក់ទាញ និងពោរពេញទៅដោយថាមពលផងដែរ៕  

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]