បើយើងសម្លឹងមើលទៅ រូបភាពទាំងនេះ ពិតជាមិនឃើញត្រង់ណា ដែលថាជារូបគំនូរទាល់តែសោះ ប៉ុន្តែវាជារូបគំនូរពិតមែន គូរដោយប្រើខ្មៅដៃ និង ធ្យូងតែប៉ុណ្ណោះ ដែលនេះពិតជាស្នាដៃដ៏អស្ចារ្យ របស់វិចិត្រករ ជនជាតិ អង់គ្លេស លោក Kevin Okafor ។

ឧបករណ៍ក្នុងការគូររូបគំនូរ ដែលមើលទៅដូចពិតៗ ទាំងនេះ មានដូចជា ខ្មៅដៃ ក្រដាស និងពេលខ្លះ ក៏ប្រើធ្យូង ជំនួយក្នុងការគូរផងដែរ។ មិនមានមនុស្សច្រើនឡើយ ដែលមាន ទេពកោសល្យក្នុងការគូរបែបនេះ ព្រោះទាមទារនូវបច្ចេកទេស និងជំនាញខ្ពស់ បូករួមជាមួយ នឹងភាពអត់ធ្មត់ផ្ចិតផ្ចង់ថែមទៀតផង។ វិចិត្រកររូបនេះ គាត់មកពីគ្រួសារក្រីក្រ ហើយគាត់បាន ចាកចេញពីផ្ទះ ដើម្បីប្រឡូកក្នុងសង្គម និងអភិវឌ្ឍន៍បច្ចេកទេសគូរគំនូររបស់គាត់ តាំងពីគាត់នៅក្មេងមកម្ល៉េះ។ យ៉ាងណាមិញ ខុសពីក្មេងដ៏ទៃដែលចំណាយពេល ស្វែងរកការសប្បាយ ដូចជាកម្មវិធីជប់លៀង ចូលក្លឹបនោះ រូបគាត់ផ្តោតតែទៅលើ ការគូរ តែប៉ុណ្ណោះ។ ជាលទ្ធផល ពេលនេះតម្លៃកំរៃជើងសារពីការងាររបស់គាត់ គឺចន្លោះពី ១៣០០ដុល្លារអាមេរិក ដល់ ៤៧៥០ដុល្លារអាមេរិក ចំណែកគំនូររបស់គាត់ដែលធ្លាប់លក់ កន្លងមក មានរហូតដល់ទៅ ១៦០០០ដុល្លារអាមេរិក ឯណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើមើលទៅដូចរូបថតមនុស្សពិតៗដែរទេ?

Mother Teresa

Lauren Hill

Beyonce

King Hussein of Jordan

Tinie Tempah 

Zoe Saldana 

ដោយ សី

ខ្មែរឡូត    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]