ភ្នំពេញ៖ កាលពីម្សិលមិញ មានវីដេអូខ្លីបែបអប់រំមួយ ដែលបានបង្ហោះនៅលើ Page ផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទមួយ ក្នុងប្រទេសកម្ពុជាត្រូវបានគេចែកចាយ (Share) និង (View) យ៉ាងច្រើនកុះករត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានក្រុមយុវវ័យខ្លះបាននាំគ្នាចែកចាយបន្តគ្នានូវវីដេអូខ្លីនេះ ដើម្បីបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេទៅលើស្ថានភាពពិតប្រាកដ ដែលពួកគេបានជួបប្រទះនាពេលកន្លងមកដូច្នោះដែរ។

យើងខ្ញុំក៏បានទស្សនាវីដេអូខ្លីនោះដែរ ឃើញថាវាមានអត្ថន័យអប់រំល្អប្រសើរមែន ចំពោះអ្នកដែលបានចាកចេញពីស្រុកកំណើតមកធ្វើការនៅរាជធានីភ្នំពេញ ដោយពេលខ្លះពួកគេសឹងតែគ្មានពេលទៅលេងស្រុកកំណើតរបស់ពួកគេឡើយ សំណួរសួរថា ហេតុអ្វីបានជាយើងម្នាក់ៗតែងតែនឹកផ្ទះពេលជិតចូលឆ្នាំថ្មីម្តងៗ? 

សួស្តីឆ្នាំថ្មី
វីដេអូខ្លីបែបអប់រំ

ជាការពិតណាស់ សម្រាប់អ្នកដែលចាកចេញពីស្រុកកំណើតមកធ្វើការងារ ឬប្រកមុខរបរផ្សេងៗនៅទីក្រុង ភាគច្រើនបានចំណាយពេលសឹងតែមួយឆ្នាំជាមួយការងារ និងក្រុមការងារ ដោយពួកគេបានឃ្លាតឆ្ងាយពីឪពុកម្តាយ ឃ្លាតឆ្ងាយពីបងប្អូន ឃ្លាតឆ្ងាយពីអ្នកភូមិផងរបងជាមួយរបស់ពួកគេ ដើម្បីតម្រូវការជីវភាព និងពង្រីកជំនាញ ចំណេះដឹងរបស់ពួកគេបន្ថែមទៀត រហូតដល់ពេលខ្លះពួកគេភ្លេចថាមានអ្នកផ្ទះ ភ្លេចទៅផ្ទះជួបជុំគ្រួសារក៏មានដែរ។ ជាការពិតណាស់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពិធីជួបជុំដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដូច្នេះវីដេអូនេះគឺជាការជម្រុញដល់មនុស្សគ្រប់គ្នាត្រូវតែឆ្លៀតពេលវេលា ដើម្បីទៅផ្ទះនៅឯស្រុកកំណើត ដើម្បីជួបមុខអ្នកមានគុណ ដែលជាព្រះរស់របស់យើងទាំងអស់គ្នា បរិភោគអាហារឆ្ងាញ់ៗរួមគ្នា ដែលវាគឺជារឿងដ៏សំខាន់បំផុតមិនអាចរំលងបាន។ 

វីដេអូខ្លីបែបអប់រំ

សារអប់រំដ៏មានសារៈសំខាន់មួយទៀត ដែលធ្វើឲ្យកក្រើកខ្លាំងក្នុងវីដេអូខ្លីនេះ គឺពាក្យមួយឃ្លាដែលសរសរខាងក្រោម Screen ទូរស័ព្ទ F11 Pro ថា៖ «ទោះបីជាមានរឿងអ្វីក៏ដោយ ផ្ទះគឺជាកំពង់ផែដែលរង់ចាំអ្នកជានិច្ច» ដែលពាក្យមួយឃ្លានេះ ហាក់បីដូចជាសារដាស់តឿនដល់មនុស្សគ្រប់គ្នាទាំងអស់ មិនថាអ្នកបានជួបហេតុការណ៍អាក្រក់ប៉ុណ្ណា បាក់ទឹកចិត្តកម្រិតណាក៏ដោយ ក៏អ្នកផ្ទះរបស់អ្នកមិនដែលបោះបង់អ្នកចោលទេ ពួកគេនឹងនៅចាំលើកទឹកចិត្តអ្នកជានិច្ច នៅឯស្រុកកំណើតរបស់អ្នក ហើយមិនថាមានរឿងអ្វីកើតឡើងទេ ផ្ទះរបស់អ្នកប្រៀបដូចជាកំពង់ផែ ដែលឈប់នឹងថ្កល់រង់ចាំទទួលអ្នកដោយក្តីរីករាយបំផុត ដែលទាំងអស់នេះក៏ជាការដាស់តឿនមួយដែរសម្រាប់រំលឹកដល់យុវវ័យទាំងអស់ ដែលភាគច្រើនពួកគេតែងតែគិតខ្លី បោះបង់នូវការតស៊ូខ្លួនឯង ដើម្បីអ្នកផ្ទះរួចជ្រើសរើសវិធីសម្លាប់ខ្លួនដើម្បីដោះស្រាយបញ្ហាតាមមធ្យោបាយផ្សេងៗ ព្រោះតែសម្ពាធការងារ សម្ពាធនៃការសិក្សា ឬបញ្ហាស្នេហាក្តី មិនមែនជារឿងត្រឹមត្រូវនោះទេ៕

វីដេអូខ្លីបែបអប់រំ

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ពីអត្ថន័យក្នុងវីដេអូខ្លីបែបអប់រំមួយនេះសូមលោកអ្នកចូលទៅកាន់ Link ដូចខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]