អាមេរិក៖ មិនប៉ុន្មានថ្ងៃមុននេះ ក្រុមចម្រៀងKpopនារីលំដាប់ជួរមុខ BLACKPINK ទើបតែបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន «Kill This Love» ដែលបានធ្វើឲ្យល្បីផ្ទុះកក្រើក និងបានបំបែកកំណត់ត្រាពិភពលោកជាច្រើន លើសពីការរំពឹងទុក។

ជាការពិតណាស់ ទន្ទឹមនឹងកំពុងតែទទួលបានជោគជ័យក្នុងការវិលត្រឡប់មកវិញជាមួយ អាល់ប៊ុមថ្មីរបស់ខ្លួនផងដែរ BLACKPINK ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីទៅសម្តែងជាលើកដំបូង នៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំបំផុតរបស់អាមេរិក Coachella ដែលបានប្រារព្ធធ្វើឡើងរយៈពេលជាច្រើនថ្ងៃ ជាមួយនឹងវត្តមានសុទ្ធសឹងតែ តារាចម្រៀងល្បីលំដាប់ថ្នាក់ពិភពលោក និងមានអ្នកចូលរួមទស្សនា រហូតដល់ទៅរាប់សែនលាននាក់ឯណោះ។

ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK
ការប្រគុំតន្រ្តី Coachella កាលពីឆ្នាំមុន

មិនតែប៉ុណ្ណោះ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ តាមប្រភពពី Los Angeles Times បានចុះផ្សាយឲ្យដឹងថា ឆ្នាំនេះគឺខុសពីឆ្នាំរាល់ដង ពោលគឺ Youtube បានប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើការផ្សាយបន្តផ្ទាល់ជាលើកដំបូងបំផុត មិនធ្លាប់មានពីមុខមក ពីទិដ្ឋភាពនៃការសម្តែងទាំងស្រុងរបស់ក្រុមBLACKPINK នៅក្នុងការប្រគុំតន្រ្តី Coachella នៅថ្ងៃទី១២ ខែមេសាខាងមុខនេះ ដោយពួកគេនឹងចាក់បញ្ចាំង Liveផ្ទាល់ នៅលើអេក្រង់យក្ស The Beast នៅTime Square ចំកណ្តាលទីក្រុងNew York ចែកជូនដល់សាធារណៈជន បានទស្សនាដោយឥតគិតថ្លៃតែម្តង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្រ្តីយក្ស Coachella ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល២សប្តាហ៍ ដោយសប្តាហ៍ទី១គឺធ្វើនៅថ្ងៃទី ១២ និងថ្ងៃ១៤ ខែមេសា ចំណែកឯសប្តាហ៍ទី២ គឺនៅថ្ងៃទី ១៩ និងថ្ងៃទី២១ ដែលទីតាំងប្រារព្ធនៅ Empire Polo Club ទីក្រុង California។

ហើយក្រុមចម្រៀងនារី BLACKPINK ក៏បានក្លាយជាក្រុមចម្រៀងស្រីរបស់កូរ៉េខាងត្បូងដំបូងបំផុត ដែលបានទៅសម្តែងនៅទីនោះ ដោយពួកគេនឹងសម្តែងរយៈពេល២ថ្ងៃ គឺនៅថ្ងៃសុក្រទី១២ និងទី១៩ផងដែរ៕ 

ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK
ការប្រគុំតន្រ្តី Coachella កាលពីឆ្នាំមុន
អេក្រង់យក្ស The Beast នៅTime Square កណ្តាលទីក្រុងNew York
ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK
ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK
ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK
ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]