ជាធម្មតា ចោរដែលលួចចូលផ្ទះ រមែងតែងតែលួចយក របស់របរ ដែលមានតំលៃ ពីម្ចាស់ផ្ទះ តែដោយឡែក យោងទៅតាមសារពត៌មាន Breakingnewstoday បានអោយដឹងថាមាន ចោរស្រីដ៏ចំលែកម្នាក់ ដែលមានឈ្មោះថា វឺជីនៀ ម៉ាកហ្វេដិន (Virginia McFadden) បាន លួច ចូលផ្ទះគេ ដំបូងឡើយ គឺដើម្បី ចូលទៅងូតទឹក ហើយចេញមកវិញ ដោយលួច យក របស់របរ បន្តិចបន្តួចតែប៉ុណ្ណោះ។

ចោរស្រីម្នាក់នេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីនាង បានលួចចូលផ្ទះជាច្រើនខ្នង នៅម្ដុំផ្លូវ Highland។ ប៉ូលីសបាននិយាយថា ចោរស្រីម្នាក់នេះ ពិតជាចំលែកណាស់ នាងចូលទៅងូតទឹកជាមុនសិន មុននឹងនាង លួចយករបស់របរខ្លះដូចជា Ipad ជាដើម។ យ៉ាងណាក៏ដោយ នាងត្រូវបានចោទប្រកាន់ច្រើន ករណី ពីការ ដែលលួចចូលផ្ទះគេ និងលួចយកវត្ថុមានតំលៃ។

តើប្រិយមិត្តយល់ថានាងមានបំណងអ្វីបានជាចូលងូតទឹកមុនលួចសិនយ៉ាងនេះ?



ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]