ព័រទុយហ្គាល់៖ ក្លិបបាល់ទាត់ FC Porto បានចាប់ផ្តើមលេចមុខមាត់សាជាថ្មីម្តងទៀត ក្នុងការប្រកួតប្រជែងពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបនារដូវកាលនេះ បន្ទាប់ពីបានកែប្រែ និងរៀបចំរចនាសម្ព័ន្ធ និងហិរញ្ញវត្ថុរបស់ក្រុមឱ្យកាន់តែរឹងមាំវិញនោះ។ ដោយឡែកខ្សែការពារចំណូលថ្មី Pepe របស់ក្លិប FC Porto បាននិយាយដោយសុទិដ្ឋិនិយមថា ក្លិបនឹងឈ្នះ Champions League នារដូវកាល ២០១៨/១៩ នេះផ្ទាល់ ហើយក៏ជាពាន Champions League ជាលើកទី៤ របស់គេផងដែរ។

កីឡាករ Pepe

ក្នុងបទសម្ភាសន៍ជាមួយ UEFA ខ្សែការពារ Pepe បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំធ្លាប់ឈ្នះ UCL បាន ៣ដង ហើយនៅរដូវកាលនេះ ខ្ញុំនឹងឈ្នះវាសាជាថ្មីម្តងទៀតជាលើកទី៤”។ យ៉ាងណាមិញ Pepe ក៏បាននិយាយថា៖ “វាមិនងាយស្រួលប៉ុន្មានទេ ក្នុងការប៉ះក្រុមខ្លាំងៗដូចជា Liverpool ជាដើម។ ប៉ុន្តែយើងក៏ជាក្រុមមួយដែលមានសមត្ថភាពដែរ ដែលអាចឈានមកដល់វគ្គនេះ។ ដូច្នេះហើយពួកយើងនឹងប្រយុទ្ធជាមួយអ្វីៗគ្រប់បែបយ៉ាងទាំងអស់។

គួរបញ្ជាក់ថា ខ្សែការពារ Pepe បានចាកចេញពីក្លិប Real Madrid កាលពីឆ្នាំ ២០១៧ បន្ទាប់ពីបានចំណាយពេលជាង ១០ឆ្នាំលើទឹកដីអេស្ប៉ាញ មុននឹងចូលរួមជាមួយក្លិប Besiktas របស់តួកគី។ ក្រោយមកទៀត Pepe រួមរស់ជាមួយ Besiktas បានតែមួយរដូវកាលប៉ុណ្ណោះ ក៏បានផ្លាស់មកកាន់ក្លិប Porto វិញនាខែមករា ២០១៩ ដោយសារតែក្លិប Besiktas ជួបប្រទះបញ្ហាហិរញ្ញវត្ថុ៕ 

កីឡាករ Pepe
កីឡាករ Pepe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]