ភ្នំពេញ៖ ដូចដែលធ្លាប់បានរៀបរាប់ពីអត្ថបទមុនរួចខ្លះមកហើយថា សេវាកម្មថែទាំរថយន្តរបស់ក្រុមហ៊ុន Nissan ណាខ្លះ ដែលត្រូវបានធានាដោយរោងចក្រផលិត ហើយពេលនេះយើងនឹងធ្វើការរៀបរាប់ពីហេតុផលជាបន្តបន្ទាប់ជូនលោកអ្នកឱ្យបានជ្រាបកាន់តែច្បាស់។

១. រថយន្តដែលទទួលសេវាកម្មថែទាំទៀងទាត់ នឹងអាចលក់បានតម្លៃខ្ពស់ ពេលលោកអ្នកសម្រេចចិត្តលក់វាចេញ

អ្នកប្រើប្រាស់រថយន្តមួយចំនួន គាត់តែងតែធ្វើការផ្លាស់ប្តូររថយន្តរបស់ខ្លួន ដែលភាសាសាមញ្ញគេហៅថា ប្តូរស៊េរីឡាន ដូច្នេះហើយទើបការទទួលសេវាកម្មថែទាំរថយន្តមានសារៈសំខាន់។ នៅពេលដែលអ្នកមកទទួលសេវាកម្មថែទាំទៀងទាត់តាមការណាត់ពីក្រុមហ៊ុន នោះធ្វើឱ្យលក្ខខណ្ឌប្រើប្រាស់រថយន្តរបស់អ្នកនៅមានគុណភាពខ្ពស់ ហើយនៅពេលដែលអ្នកសម្រេចចិត្តលក់វាទៅឱ្យម្ចាស់ថ្មីផ្សេងម្នាក់ទៀត គេនឹងត្រួតពិនិត្រមើលស្ថានភាពរថយន្ត និងការចូលសេវាកម្មថែទាំ ដើម្បីបញ្ជាក់ថារថយន្តរបស់អ្នកនៅមានគុណភាពខ្ពស់ ហើយលោកអ្នកក៏លក់បានតំលៃខ្ពស់គួរជាទីពេញចិត្តដូចគ្នា។

២. សេវាកម្មតាមកាលកំណត់ គឺជាផ្នែកសំខាន់មួយសម្រាប់សុវត្ថិភាពអ្នក និងក្រុមគ្រួសារ

បើនិយាយពីផ្នែកសុវត្ថិភាព វាគឺជាផ្នែកមួយដ៏សំខាន់ជាងគេ មិនថាចំពោះអ្នកបើកបរ និងអ្នករួមដំណើរនោះឡើយ ហើយវានៅតែជួបនូវបញ្ហាផ្សេងៗជាច្រើន ដោយសារតែអ្នកមិនបានចូលទទួលយកសេវាកម្មថែទាំរថយន្ត ដែលវាមិនត្រឹមតែអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុវត្ថិភាពអ្នករួមដំណើរជាមួយអ្នកដូចគ្នា។

ឧទាហរណ៍៖ ប្រព័ន្ធហ្វ្រាំង បែកកង់ ប្រព័ន្ធតម្រង់កង់ឱ្យស្មើរគ្នា ចង្កៀងបែក ភ្លើងបំភ្លឺដាច់ ឬខ្សោយ អាគុយខ្សោយ និងផ្នែកជាច្រើនទៀត ដែលវានាំឱ្យមានឧបទ្ទវហេតុណាមួយដែលមើលមិនឃើញ ឬក៏អ្នកត្រូវជាប់នៅកណ្តាលផ្លូវ ឬនៅចំហៀងផ្លូវណាមួយ ប៉ុន្តែបើសិនជាលោកអ្នកបានទទួលសេវាកម្មថែទាំរថយន្តជាប្រចាំនោះ បញ្ហាទាំងនេះត្រូវបានក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្រ និងអាចរកឃើញបញ្ហាទាំងនេះ ដើម្បីប្រាកដថាអ្នកនឹងធ្វើដំណើរដោយមានសុវត្ថិភាពគ្រប់ពេលវេលា។

រថយន្ត Nissan

៥. ផ្តល់ឱ្យអ្នកនូវក្តីសុខសាន្ត

រថយន្តដែលមិនត្រូវបានថែរក្សានឹងធ្វើឱ្យអ្នកមានការព្រួយបារម្ភអំពីអ្វីដែលអាចកើតឡើងក្នុងករណីបន្ទាប់។ វាមិនល្អសម្រាប់សុខភាពរបស់អ្នក ដែលរស់នៅក្នុងភាពតានតឹងអំពីរថយន្តរបស់អ្នកដូចនោះទេ។ ភាពតានតឹងទាំងអស់នៅក្នុងគំនិតរបស់អ្នកអាចត្រូវបានជៀសវាងបានតាមរយៈការផ្តល់សេវាកម្មថែទាំជាប្រចាំចំពោះរថយន្តរបស់លោកអ្នក។ ប្រសិនបើរថយន្តរបស់អ្នកត្រូវបានថែទាំយ៉ាងល្អតាមរយៈការត្រួតពិនិត្យសេវាកម្មបានទាន់ពេលវេលានោះអ្នកអាចធ្វើដំណើរដោយគ្មានក្តីបារម្ភនោះឡើយ។ រស់នៅឱ្យឆ្ងាយពីភាពតានតឹង និងសូមធានាថាអ្នកនឹងទទួលបានការថែទាំរថយន្តរបស់អ្នកនៅឯមជ្ឈមណ្ឌលសេវាកម្ម Aftersales ដែលមានការអនុញ្ញាតពីក្រុមហ៊ុន Nissan មុនពេលវាខូច។

រថយន្ត Nissan

អត្ថបទនេះ នាំមកជូនលោកអ្នកយ៉ាងពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខរថយន្ត Nissan នៅព្រះរាជាណាចក្រកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]