ភ្នំពេញ៖ សណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ បានរៀបចំពិធីបញ្ចប់គ្រោងអគារដល់ជាន់កំពូលដ៏ជោគជ័យកាលពីព្រឹកថ្ងៃច័ន្ទ ទី ៥ ខែមេសាឆ្នាំ ២០១៩ ដើម្បីអបអរសាទរដល់ការបញ្ចប់រួចរាល់នៃការសាងសង់គ្រោងអគារនៃសណ្ឋាគារ។

ពិធីបញ្ចប់គ្រោងអគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ

សំណង់អគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍អគារខ្ពស់។ លើសពីនេះទៅទៀតវត្តមាននៃសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាការចាប់ផ្តើមនៃសករាជថ្មីក្នុងការបម្រើវិស័យសេវាកម្មដល់ទីផ្សារក្នុងស្រុក និងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសកម្ពុជា។

សណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ បានចាប់ផ្តើមការសាងសង់ក្នុងខែមេសា ឆ្នាំ២០១៧។

ពិធីបញ្ចប់គ្រោងអគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ
ពិធីបញ្ចប់គ្រោងអគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ

សណ្ឋាគារលំដាប់ផ្កាយ ៥ នេះរំពឹងថារួចរាល់ និងស្វាគមន៍ភ្ញៀវទូទាំងសកលលោកក្នុងដើមឆ្នាំ ២០២០ ខាងមុខនេះ។ មានទីតាំងស្ថិតនៅចំបេះដូងនៃសង្កត់វប្បធម៌ និងពាណិជ្ជកម្ម សណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ លំដាប់ថ្នាក់អន្តរជាតិឈានមុខគេដែលរួមមានបន្ទប់ស្នាក់នៅចំនួន ២៥០ បន្ទប់ ភោជនីយដ្ឋានលំដាប់ប្រណីត កន្លែងស្ប៉ាលំដាប់ថ្នាក់អន្តរជាតិ អាងហែលទឹក និងបានៅជាន់កំពូល ដែលបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះបរមរាជវាំង និងទន្លេមេគង្គ។

ពិធីបញ្ចប់គ្រោងអគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ

សណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ ក៏មានទីតាំងសម្រាប់អាពាហ៍ពិពាហ៍ សាលមហោស្រព ពិព័រណ៍ និងសាលប្រជុំ។ នៅពេលសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញបានបញ្ចប់រួចរាល់ សណ្ឋាគារនេះនឹងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាគោលដៅដ៏ពេញនិយមទាំងគោលដៅទេសចរណ៍ និងគោលដៅជំនួញ ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយមុខមាត់ប្រទសកកម្ពុជាផងដែរ៕ 

ពិធីបញ្ចប់គ្រោងអគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ
ពិធីបញ្ចប់គ្រោងអគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ
អគារសណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]