អេស្ប៉ាញ៖ លោក Ernesto Valverde ហាក់កំពុងមានភាពអន្ទះសារយ៉ាងខ្លាំង ក្នុងការទន្ទឹងរង់ចាំភាពធូរស្បើយនៃរបួសរបស់កីឡាករ Ousmane Dembele។ Dembele បានជួបប្រទះនឹងបញ្ហារបួសសរសៃពួរមួយ កាលពីប្រកួត Champions League ទល់នឹងក្រុម Lyon នាពេលកន្លងទៅ ខណៈដែលក្រុមគ្រូពេទ្យរបស់ Barcelona បានបញ្ជាក់ថា រូបគេ (Dembele) ត្រូវការពេលសម្រាកយ៉ាងហោចណាស់ ៣ ទៅ ៤សប្តាហ៍ដើម្បីឱ្យស្ថានភាពរបួសនេះបានប្រសើរឡើងវិញ។

កីឡាករ Dembele រងរបួសក្នុងជំនួបជាមួយ Lyon
កីឡាករ Dembele រងរបួសក្នុងជំនួបជាមួយ Lyon

ទោះជាបែបណាក្តី Dembele ត្រូវបានគេសម្លឹងឃើញថា ទំនងជាអាចខកខានការប្រកួតដ៏ធំមួយរវាង Barcelona និង Atletico Madrid នៅចុងសប្តាហ៍នេះ ដោយសារតែគ្រូពេទ្យមិនទាន់ប្រាកដនៅឡើយអំពីស្ថានភាពរបួសរបស់គេ។ យ៉ាងណាមិញ មុននេះបន្តិចគេរំពឹងថា Dembele អាចនឹងប្តូរចូលជំនួសនៅចុងតង់ ប្រហែល ១០ ឬ ១៥នាទីមុនការប្រកួតបញ្ចប់។ ទោះជាបែបនេះក្តី តាមរយៈប្រភពពី Barcelona បានបញ្ជាក់ហើយថា Dembele នឹងមិនអាចបង្ហាញខ្លួនបានលឿនពេកនោះទេ ពោលគឺកីឡាកររូបនេះនឹងត្រូវអវត្តមានសម្រាប់ជំនួបទល់នឹង At. Madrid តែម្តង។

ទន្ទឹមនឹងនេះដែរ លោក Valverde នឹងធ្វើការសាកល្បងពីសមត្ថភាព និងពិនិត្យមើលពីបញ្ហារបួសរបស់ Dembele តាមរយៈការហ្វឹកហាត់នៅក្រោយការប្រកួតទល់នឹង At. Madrid តែម្តង។ ដោយឡែកក្រុមគ្រូពេទ្យរបស់ Barcelona ក៏បាននឹងកំពុងយកចិត្តទុកដាក់ពីបញ្ហានេះដូចគ្នា ហើយរំពឹងថា Dembele អាចនឹងជាសះស្បើយ និងត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកួត Champions League ទល់នឹង Manchester United៕ 

កីឡាករ Dembele រងរបួសក្នុងជំនួបជាមួយ Lyon
កីឡាករ Dembele កំពុងហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]