អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspurs ទទួលបាន ៣ពិន្ទុយ៉ាងមានន័យ សម្រាប់ការបើកសម្ពោធកីឡដ្ឋានតម្លៃជាង ១,៣ពាន់លានដុល្លាររបស់ខ្លួន។ Spurs បានបំបាក់ក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល ២-០ ដោយគ្រាប់បាល់របស់ Son Heung-Min នៅនាទីទី ៥៥ មុននឹងកីឡាករ Christian Eriksen បានបន្ថែមមួយគ្រាប់ទៀត សម្រាប់ជ័យជម្នះជាចំណងដៃ សម្រាប់អ្នកគាំទ្រទាំងអស់នាថ្ងៃបើកសម្ពោធកីឡដ្ឋានថ្មីរបស់ខ្លួន។

ការប្រកួតរវាងក្រុម Tottenham Hotspurs និង Crystal Palace
ការប្រកួតរវាងក្រុម Tottenham Hotspurs និង Crystal Palace
ការប្រកួតរវាងក្រុម Tottenham Hotspurs និង Crystal Palace

ក្រោយជ័យជម្នះនេះ Spurs បានវិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់ Top4 សាជាថ្មី ដោយស្ថិតនៅលេខ ៣ ពីលើក្រុម Arsenal និងមាន ៦៤ ពិន្ទុក្នុងដៃ។ ដោយឡែក ក្រោយចប់ការប្រកួតនៅក្នុងផ្ទះថ្មីជាលើកដំបូង លោក Mauricio Pochettino បាននិយាយថា៖ “លោកសុំផ្ញើជូនជ័យជម្នះនេះ ទៅកាន់លោក Daniel Levy ប្រធានក្លិប Tottenham Hotspurs ដែលបានចំណាយពេលវេលា និងកម្លាំងចិត្ត កម្លាំងកាយផ្ទាល់ខ្លួនក្នុងការប្រឹងប្រែងឱ្យកីឡដ្ឋានថ្មីមួយនេះ លេចចេញជារូបរាងឡើង”៕

ទិដ្ឋភាពបើកសម្ភោធកីឡដ្ឋានថ្មីរបស់ Spurs
ទិដ្ឋភាពបើកសម្ភោធកីឡដ្ឋានថ្មីរបស់ Spurs
ទិដ្ឋភាពបើកសម្ភោធកីឡដ្ឋានថ្មីរបស់ Spurs
ទិដ្ឋភាពបើកសម្ភោធកីឡដ្ឋានថ្មីរបស់ Spurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]