ភ្នំពេញៈ អ្នកមកទិញនំបុ័ង ខឹងអ្នកអង្គុយផឹកជះស្រា ដាក់ខ្លួនទៅហៅបក្សពួកមកស្រាយ កំហឹងដោយព្រួតគ្នាវាយ បណ្ដាលឲ្យ ក្រុមអ្នកផឹកម្នាក់ទ្រោមខ្លួននិងរបួស បាក់ដៃឆ្វេង ហើយម៉ូតូម៉ាកសេ១២៥ មួយគ្រឿង ក៍ត្រូវបានវាយកំទេច ដើម្បីបន្ធូរ កំហឹង របស់ពួកគេ ។

ក្រោយកើតហេតុការណ៍នេះ នគរបាល ចូលទៅធ្វើអន្ដរាគមន៍ ឃាត់បានភាគីទាំងពី ចំនួន០៦នាក់  យកមកអធិការដ្ឋានខណ្ឌ ដើម្បីរកឲ្យ ឃើញភាគីទាំងថាតើក្រុមណា ខ្លាំងជាងក្រុមណា ស្រួលឲ្យតុលាការជម្រះក្ដី។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ នៅចំណុចក្នុងកន្លែង ផឹកស៊ីមួយ ស្ថិតក្នុងក្រុមទី៣ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមនគរបាល មូលដ្ឋានឲ្យដឹងថា មុនដំបូងគេឃើញ មនុស្ស០៤នាក់ កំពុងអង្គុយផឹកស៊ី  ហើយភាគីម្ខាងទៀតមានគ្នា០៤នាក់ បានមកទិញនំបុ័ងស្រាប់តែក្រុមអ្នកផឹកបានជះស្រា ដាក់លើខ្លួន ។ ភ្លាមនោះក៍កើតជាទំនាស់ ហើយបានទៅនាំបក្ខពួក ប្រដាប់ដោយដែកបំពង់ទីប ដំបងឈើ ក្នុងនោះមានម្នាក់ដែលមានអាវុធខ្លីផង បានសម្រុកចូលបង្កើត សង្គ្រាមកាប់ចាក់ ប៉ុន្ដែក្រុមអ្នកអង្គុយផឹក បានរត់ចោលតុ សល់តែម្នាក់រត់មិនទាន់គេ ត្រវគេចាប់បានយក កាំភ្លើងខ្លីភ្ជង់ក្បាល រួចបោចសក់ បណ្ដោយឲ្យ បក្ខពួករបស់ខ្លួន វាយនិងដែកទីប បណ្ដាលឲ្យ បាក់ដៃឆ្វេងនិងរបួសទ្រោមខ្លួន។

តាមនគរបាលមូលដ្ឋានបញ្ជាក់ថា អ្នកដែលត្រូវគេវាយរបួសបាក់ដៃនោះ មានឈ្មោះ ជឹម សារ៉ាត់ អាយុ២៨ឆ្នាំ ជាបុក្គលិករបស់ក្រុមហ៊ុនថ្នាំលាប ខាំភេន  ស្នាក់នៅផ្ទះជួលក្រុមទី ៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយឡែកភាគីម្ខាងទៀត ដែលព្រួតគ្នាវាយលើជន រងគ្រោះ ព្រមទាំងមានអាវុធខ្លីផងនោះ មានឈ្មោះ ស៊ុន ប៊ុនឡា ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ដ្រីយោធា ទី៣.មាស វណ្ណារត្ន័ អាយុ២៨ឆ្នាំ ទី៤.មាស វណ្ណារិទ្ថ អាយុ២៣ឆ្នាំ ទី៣. មាស វណ្ណារ៉េត អាយុ២១ឆ្នាំ អ្នកទាំងបី ជាកូនរបស់ ស៊ន ប៊ុនឡា និងទី៥.ឈ្មោះព្រាប ពៅ ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង០៤នាក់មានមុខរបរ ជាកម្មកររោងចក្រ និងមាន ទីលំនៅផ្ទះលេខ៣៤អឺ ផ្លូវលំ ក្រុមតី៦ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នភាគីទាំង០២ និងម៉ូតូដែលត្រូវបាន គេវាយកំទេច កំពុងត្រូវបានឃាត់ នៅអធិការដ្ឋានខណ្ឌសែនសុខ  ដើម្បីសួរនាំរកឲ្យ ឃើញថាតើភាគីទាំងអ្នកណាខាំងជាងគេ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]