ភ្នំពេញ៖ ទើបតែប្រកាសពីការកុម៉្មង់ទុកមុនរយ:ពេលពីរថ្ងៃសោះ កំពូលស្មាតហ្វូន P30 Pro ទទួលបានការគាំទ្រយ៉ាងកំហុកលើសពីការរំពឹងទុក រហូតដល់ទទួលបានការកក់អស់រលីងគ្មានសល់តែម្តង។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានធ្វើការកក់ទុកមុន កុំបារម្ភអី អ្នកនៅតែអាចបន្តកុម្ម៉ង់កំពូលស្មាតហ្វូន Huawei P30 ក្នុងតម្លៃត្រឹមតែ $699 ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ដូចជា នាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃ និងកាដូជាច្រើនទៀត រហូតដល់ថ្ងៃ ៥ មេសា។ សល់តែប៉ុន្មានថ្ងៃទៀតទេ អត់បានកុម្ម៉ង់ប្រយ័ត្នស្តាយណា៎។

Huawei P30

ស្របពេលជាមួយនឹងការផ្ទុះការគាំទ្រ កំពូលស្មាតហ្វូន P30 សេ៊រី ឥលូវសូម្បីតែកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តចោលស្មាតហ្វូន Samsung ដោយមិនបន្តកុងត្រា ដោយឈោងចាប់អនាគតថ្មី ជម្រើសថ្មី ក្រុមហ៊ុនស្មាតហ្វូនយក្ស Huawei ផងដែរ។ ស្វាគមន៍កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ ជាឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei អ្នកទាំងពីររូប ពិតជាសាកសមបំផុតសម្រាប់ Huawei ក៏ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាក ដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យា និងផលិតផលឈានមុខគេបង្អស់។ ជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី ធានាថា Huawei នឹងមានអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងមហាជននាពេលឆាប់ៗនេះ ជាពិសេសជាមួយកំពូលស្មាតហ្វូន P30 សេ៊រីនេះតែម្តង។

ឱក សុគន្ធកញ្ញា
នីកូ

ឥលូវអស់ពីហ្សូមដល់ឋានព្រះច័ន្ទ និងហ្សូមចេញឯកអគ្គរដ្ឋទូតជាមួយ Huawei P30 សេ៊រី អ្នកក៏អាចទៅហ្សូមទៅផ្សារទំនើបអ៊ីអនភ្នំពេញ ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។ ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធី First Sale ដ៏កក្រើកបីថ្ងៃពេញ ចាប់ពីថ្ងៃ ៥ ដល់ ៧ មេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅ Day Light Plaza ហើយអតិថិជនដែលប្រើ Huawei P30 សេ៊រីទាំងអស់ នឹងមានឱកាសឈ្នះនាឡិកា Band 3 Power Band 6700 mAh និងអាវយឺតដ៏ស្រស់ស្អាត ដោយគ្រាន់តែចូលរួមកម្មវិធីថតរូបឡូយៗ និងថតរូបបង្ហោះក្នុងគណនី Facebook ផ្ទាល់ខ្លួន។ ងាយៗ ស្រួលៗ! ហើយអ្នកចូលរួមទាំងអស់ធានាថាសុទ្ធតែបានរង្វាន់ កាដូពិសេស និងរង្វាន់ទាំងអស់នេះ ក៏ជាកាដូអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិពីក្រុមហ៊ុន Huawei ផងដែរ។ ក្រៅពីនេះ យើងក៏មានការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេ៊រីសម្រាប់តេស្តសាកល្បង ការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ និងការសម្តែងពិសេសៗពីតារាចម្រៀងល្បីៗ និងឯកអគ្គរដ្ឋទូតថ្មីក្រុមហ៊ុន Huawei លោក នីកូ កម្លោះសង្ហាផងដែរ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេ៊រី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់ និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុងទីងងឹតមិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា Super Sensing Leica បួនគ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់វីដេអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយ និងមើលកៀក។

អ្នកក៏អាចរកជាវស្មាតហ្វូនត្រកូល P30 មួយម៉ូដែលទៀតគឺ P30 Lite ក្នុងតម្លៃ $399 ថែមទាំងអាចមានឱកាសចូលរួមការចាប់រង្វាន់រថយន្ត Mazda 2 ទៀតផង៕ 

កម្មវិធី First Sale
Huawei P30
Huawei P30
Huawei P30
Huawei P30
Huawei P30

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]