ក្មេងស្រី អាយុ ៣ឆ្នាំម្នាក់ មានស្នាមប្រឡាក់ពណ៌ខៀវ ជាប់នឹងសក់ក្បាលរបស់នាង លាងមិនជ្រះ បន្ទាប់ពី សក់ក្របស់នាង ត្រូវទឹកថ្នាំជ្រលក់ពណ៌ ដែលចេញពី កៅស៊ូចងសក់ ធ្វើអោយក្រឡាក់។

ហេតុការណ៏នេះ បានកើតឡើងនៅថ្ងៃសុក្រ នៅ Staffordshire ប្រទេសអង់គ្លេស នៅពេលដែល ក្មេងស្រីឈ្មោះ Scarlett Belfield លេងនៅមុខផ្ទះ ជាមួយមិត្តភក្តិ របស់នាងមួយចំនួនទៀត ហើយធ្វើអោយកៅស៊ូចងសក់របស់នាង សើម ទឹកថ្នាំជ្រលក់ពណ៌នោះ ក៏ប្រឡាក់សក់ ពណ៌ទង់ដែងរបស់នាងតែម្តង។

ក្រោយពេលកើតហេតុការណ៏នេះ អ្នកស្រី Charlotte Hollinshead អាយុ ២២ឆ្នាំ ជាម្តាយ បានព្យាយាម លាងជំរះ ស្នាមប្រឡាក់នោះដែរ ប៉ុន្តែ ស្នាមប្រឡាក់នោះនៅតែ មិនរលុប។ ស្ត្រីជាម្តាយ បាននិយាយថា គាត់ព្យាយាម ប្រើ គ្រប់វិធីសាស្រ្ត អស់ចំនួន ១៥ដង ដើម្បីលាងស្នាមប្រឡាក់ ប៉ុន្តែនៅតែមិនបានសម្រេច។

អ្នកស្រី Charlotte  និយាយបន្តថា គាត់បាន សួរយោបល់ ពី ជាងកាត់សក់ ហើយត្រូវ បានជាងកាត់សក់ផ្តល់យោបល់ថា  មានតែលាបថ្នាំពណ៌ជំនួសលើសក់នោះ ឬ ក៏កាត់សក់ប្រឡាក់ចោលប៉ុណ្ណោះ ទើបអាចធ្វើអោយស្នាមប្រឡាក់ពណ៌ខៀវនោះបាត់ ។  ទោះបីជាយ៉ាងណាក៏ដោយ គាត់ បានបញ្ជាក់ថា គាត់នឹងអោយកូនស្រីរបស់គាត់កាត់សក់ ជាជាងលាបថ្នាំសក់ជំនួស។

ស្រ្តីជាម្តាយរូបនេះ និយាយបន្តថា គាត់ខ្មាសគេយ៉ាងខ្លាំង នៅពេលដែលគ្រូបង្រៀន និង ឪពុកម្តាយរបស់សិស្សក្នុងសាលាមត្តេយដទៃទៀត  សួរគាត់ ហើយគិតថា គាត់មានបំណងលាបសក់អោយនាង។

ចំណែកលោក Nathan Belfield អាយុ ២២ឆ្នាំ ជាឪពុក បាននិយាយបន្ថែមថា ពួកគាត់ខឹងសម្បារ និង ហាងលក់កៅស៊ូចងសក់នោះយ៉ាងខ្លាំង នៅពេលដែលបុគ្គលិកក្នុងហាង បានបដិសេធនឹងការរិះគន់របស់គាត់។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?














ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]